
អត្ថបទ៖ វិចិត្រ
ដោយមានកិច្ចសហការពីបណ្តាក្រុមហ៊ុនឯកជន រដ្ឋបាលខេត្តសៀបរាប និងមន្ទីរពេទ្យកុមារអង្គរ នឹងរៀបចំព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃ២ ខែកញ្ញា ឆ្នាំ២០២៥ ដែលបៃតងប៉ុស្តិ៍ទើបទទួលបាននៅថ្ងៃនេះ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងខាងលើដដែលនេះ។
នៅក្នុងសេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ជិះកង់ឆ្នាំទី១១ នេះ នឹងមានអ្នកចូលរួមជាតិ និងអន្តរជាតិចំនួនប្រមាណ ៨០០នាក់ ដោយ ចាប់ផ្តើមបើកកម្មវិធីនៅក្នុងទីតាំងសួនហាត់ប្រាណព្រះរាជដំណាក់ (មាត់ស្ទឹងសៀមរាប) វេលាម៉ោង ០៥៖៣០នាទីព្រឹក ហើយជិះកង់ តាមផ្លូវព្រះសីហនុទៅកាន់ប្រាសាទអង្គរវត្ត ដោយឈប់សម្រាកនៅខាងមុខប្រាសាទអង្គរវត្ត ប្រហែល ២០នាទី រួចជិះបន្តដំណើរទៅកាន់ខ្លោងទ្វារទន្លេអុំឡើងតាមប្រាសាទជ្រុង ចេញតាមខ្លោងទ្វារតាកាវ ឈប់សម្រាកនៅបរិវេណព្រះអង្គគោកធ្លក ដើម្បីទទួលទានទឹក និងអាហារសម្រន់ ហើយបន្តដំណើរកាត់តាមប្រាសាទបាយ័ន លានជល់ដំរី ប្រាសាទតាកែវ តាព្រហ្ម ប្រាសាទបន្ទាយក្តី ដោយឆ្ពោះទៅសាលាបឋមសិក្សាក្រវ៉ាន់ដែលជាទីតាំងបញ្ចប់ សរុបចម្ងាយផ្លូវជិះគឺប្រមាណជា ២១គីឡូម៉ែត្រ។
គិតចាប់ពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមារជិត ៣លាននាក់ និងផ្តល់នូវសេវាថែទាំសុខភាពដែលពួកគេត្រូវការ។ មន្ទីរពេទ្យកុមារអង្គរអាចដំណើរការទៅបានគឺពឹងផ្អែកទាំងស្រុង លើជំនួយមូលនិធិសប្បុរសធម៌។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់សាធារណជន សប្បុរសជន មន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក ឱ្យចូលរួមព្រឹត្តិការណ៍ខាងលើនេះ ព្រមទាំងបរិច្ចាគថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរឱ្យបានច្រើនកុះករ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លោកស្រី ហ៊ាន សោភា មន្ត្រីជាន់ខ្ពស់ ផ្នែករៀបចំព្រឹត្តិការណ៍នៃមន្ទីរពេទ្យកុមារអង្គរ តាមរយៈលេខទូរសព្ទ៖ ០៩៨/០១៧ ៧២៥ ៧៤៥៕
កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះណាគ្រី
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ
ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងយកគ្រឿងចក្រកាយដី សំរាមដើម្បីរំដោះទឹកលិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦
ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០%
ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ
ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨
07-តុលា-2025 - ម៉ោង 03:59:PM
07-តុលា-2025 - ម៉ោង 11:55:AM
06-តុលា-2025 - ម៉ោង 10:35:AM
03-តុលា-2025 - ម៉ោង 10:30:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា