អត្ថបទ៖ សំនៀង
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យវាយតម្លៃគម្រោងការពារច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងលទ្ធផលការងារ ប្រគល់-ទទួល និងបញ្ចប់សុពលភាព លើគម្រោងចំនួនបី ដែលទី១គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៤០០ម៉ែត្រ នៅភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសម្រេចលទ្ធផលបាន ១០០ភាគរយ ទី២ គម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ៥០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចលទ្ធផលបានប្រមាណ ៥០ភាគរយ និងទី៣ គម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ១២០០ម៉ែត្រ (ដំណាក់កាលទី២) ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស ប្រកបដោយសោភ័ណភាពល្អ ដែលធានានូវនិរន្តរភាពយូរអង្វែង ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងទទួលបានអំណរសាទរយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕
29-សីហា-2025 - ម៉ោង 11:58:AM
29-សីហា-2025 - ម៉ោង 09:11:AM
28-សីហា-2025 - ម៉ោង 03:16:PM
27-សីហា-2025 - ម៉ោង 11:27:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា