
អត្ថបទ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសនឹងដាក់អនុវត្តជាផ្លូវការកម្មវិធីទូរស័ព្ទដៃ NSSF Enterprise Appនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ដែលកម្មវិធីនេះ មានមុខងារសំខាន់ៗ ដូចជា៖ ការចុះបញ្ជីកម្មករនិយោជិតដើម្បីក្លាយជាសមាជិក ប.ស.ស. ត្រួតពិនិត្យព័ត៌មានសមាជិក ប.ស.ស. ប្រកាសបង់ភាគទានប្រចាំខែមក ប.ស.ស. ពិនិត្យប្រតិបត្តិការបញ្ចូលប្រាក់សម្រាប់តម្កល់ទុកទូទាត់ភាគទានប្រចាំខែ ឬការផាកពិន័យផ្សេងៗ ព្រមទាំងពិនិត្យប្រតិបត្តិការទូទាត់នានាដែលបង់ប្រាក់រួចរាល់ផងដែរ។
នេះជាប្រសាសន៍ថ្លែងឡើងរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ជាមួយថ្នាក់ដឹកនាំក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណជា ១៤៧រូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមេត្តា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធឌីជីថលនេះ ជាសមិទ្ធផលថ្មី របស់ ប.ស.ស. ដែលអាចសម្រួល និងផ្ដល់ភាពងាយស្រួល ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងការប្រកាសបង់ភាគទាន ឬការងារផ្សេងៗដែលពាក់ព័ន្ធ ប.ស.ស. ជាពិសេសសម្រួលដល់កម្មករនិយោជិត ដោយពុំចាំបាច់មកធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយផ្ទាល់ទៀតទេ បន្ទាប់ពីចូលបម្រើការងារក្នុងសហគ្រាស គ្រឹះស្ថាន ដោយម្ចាស់សហគ្រាស អាចស្នើសុំប័ណ្ណសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃនេះជូនពួកគាត់បាន ដែលកន្លងមក ប.ស.ស. បានអភិវឌ្ឍន៍ត្រឹម Web application ប៉ុណ្ណោះ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា បើទោះបីសហគ្រាស គ្រឹះស្ថាន អាចស្នើសុំចុះឈ្មោះបុគ្គលិកថ្មី តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ពិតមែន ប៉ុន្ដែកម្មករនិយោជិតត្រូវមកបញ្ចូលខ្ចៅដៃនៅគ្រប់សាខា ប.ស.ស. ដែលនៅជិត យ៉ាងតិចក្នុងអំឡុងពេល ២ខែ បន្ទាប់ពីទទួលបានអនុម័តពីមន្ដ្រី ប.ស.ស. រួច ដើម្បីអាចមានសិទ្ធិប្រើប្រាស់សេវានៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. បាន។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្ដីបុគ្គលិកក្រោមឱវាទទាំងអស់ត្រូវចូលរួមគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ជាពិសេសការពង្រឹងសមត្ថភាពបន្ថែមដើម្បីអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការកសាងប្រព័ន្ធសន្ដិសុខសង្គម ឱ្យកាន់តែខិតជិតកម្មករនិយោជិត កាន់តែផ្ដល់ភាពងាយស្រួលដល់កម្មករនិយោជិត និងកាន់តែរីកចម្រើនបន្ថែមទៀត៕




រូបភាព៖ ប.ស.ស.
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម
នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ
ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”
ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា
ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់
អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
08-តុលា-2025 - ម៉ោង 11:30:AM
07-តុលា-2025 - ម៉ោង 11:08:AM
07-តុលា-2025 - ម៉ោង 09:52:AM
01-តុលា-2025 - ម៉ោង 10:04:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា