សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថា មនុស្សជាច្រើនមិនទាន់មើលឃើញពីវាសនាមេភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង ខណៈអាជីពមេទ័ពរូបនេះជិតត្រូវបានបញ្ចប់

28-សីហា-2025 - ម៉ោង 03:16:PM

អត្ថបទ៖ វិចិត្រ

 

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភាបានលើកឡើងថា មនុស្សជាច្រើនមិនទាន់មើលឃើញពីវាសនារបស់លោក ប៊ុនស៊ីន ផាតក្លាំង មេយោធភូមិភាគទី២របស់ថៃ ខណៈអាជីពរបស់មេទ័ពរូបនេះជិតត្រូវបានបញ្ចប់នាពេលខាងមុខដ៏ខ្លី។   

 

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែសីហានេះ ឯកឧត្តម ខៀវ កាញារីទ្ធ សរសេរថា កាលពីថ្ងៃមុន ឯកឧត្តមបាននិយាយរួចហើយគឺថៃយកសង្គ្រាមព្រំដែនដើម្បីស្តារឥទ្ធិពលកងទ័ពខ្លួនដែលធ្លាក់ចុះ តែនៅមានចំណុចមួយទៀតដែលមនុស្សជាច្រើនមិនទាន់មើលឃើញ ដែលនោះគឺអនាគតនយោបាយរបស់លោក ឃ្លាំង(ប៊ុនស៊ីន ផាតក្លាំង) មេយោធិភូមិភាគ២ ថៃ ដែលដុតរឿងរហូត។ ឯកឧត្តមបន្ថែមថា លោកឃ្លាំងដល់ពេលដែលត្រូវបញ្ចប់អាជីពរបស់ខ្លួន (ចូលនិវត្តន៍) តែលោកឃ្លាំងមានសង្ឃឹមតិចណាស់ដែលបានតំណែងជារដ្ឋមន្ត្រីមួយកន្លែងនៅក្នុងរដ្ឋាភិបាល ហេតុនេះទិសដៅធំបំផុតរបស់លោកឃ្លាំង គឺឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដោយនៅលើកន្លែងនេះលោកឃ្លាំងមានសង្ឃឹមច្រើនបើគាត់ប្រឹងសំញេញធ្មេញជាមួយកម្ពុជា ព្រោះសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្របច្ចុប្បន្នសុទ្ធតែចាស់ហើយរើសដោយព្រះមហាក្សត្រមុន មិនទាន់មានអ្នកណាមួយរើសដោយមហាក្សត្របច្ចុប្បន្ននេះទេ។

 

ក្នុងនោះឯកឧត្តមមានប្រសាសន៍ថា ព្រះមហាក្សត្របច្ចុប្បន្នជាយោធាអាជីព ហើយកាលមិនទាន់ឡើងរាជ្យព្រះអង្គត្រូវគេរិះគន់ច្រើន ហេតុនេះព្រះអង្គត្រូវបង្ហាញរូបភាពថ្មី។ ពេលនេះ អ្នកនៅជុំវិញព្រះអង្គសុទ្ធតែត្រូវបំពាក់សក្តិចូលជាយោធាទាំងអស់ ដែលជាជំហានមួយមិនមែនគ្រាន់តែបង្ហាញថា ព្រះមហាក្សត្រជាមេលើកងទ័ពទេ តែមហាក្សត្រថៃនិងកងទ័ពថៃគឺតែមួយ។ នេះជាច្រកសង្ឃឹមរបស់លោកឃ្លាំង ហើយដែលខ្ញុំតែងទូន្មានទៅបងប្អូនខ្មែរយើង កុំបង្ហោះរូបភាព ឬ និយាយអ្វីប៉ះពាល់ដល់មហាក្សត្រថៃ ព្រោះគេក៏មិនប៉ះពាល់មកលើយើងដែរ និង ដើម្បីកុំធ្លាក់ចូលអន្ទាក់ជំរុញអោយស្ថាបន័កំពូលថៃឈានដល់កម្រិតដាច់ខាត (radicalization) ជាមួយកម្ពុជា ដូចសម្តេចតេជោតែងលើកឡើងថា «កុំបិទផ្លូវឈាម»៕

ព័ត៌មានទាក់ទង

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម” ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់ អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម