
អត្ថបទ៖ សំនៀង
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារដ៏សម្បូរបែបចំនួន ២៤៦៣កន្លែងជូនដល់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រឡប់មកពីប្រទេសថៃ។ អ្នកស្រីបានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលទទួលបានការងារថ្មី ហើយខ្ញុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយរកការងារដល់ខ្ញុំ ក៏ដូចជាពលករខ្មែរដទៃទៀតផងដែរ»។
ពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានឱកាសការងារថ្មីភ្លាមដែរ តាមរយៈការសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិយាយថា អ្នកស្រីសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សូមវិលត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតយើងវិញ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាយើង មិនខ្វះឱកាសការងារនោះទេ ព្រោះរាជរដ្ឋាភិបាលយើងបានរៀបចំការងារល្អៗ មានទីកន្លែងស្នាក់នៅទៀត៕
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម
នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ
ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”
ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា
ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់
អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
08-តុលា-2025 - ម៉ោង 11:30:AM
07-តុលា-2025 - ម៉ោង 11:08:AM
07-តុលា-2025 - ម៉ោង 09:52:AM
01-តុលា-2025 - ម៉ោង 10:04:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា