អត្ថបទ៖ កែវ រតនៈ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ បានត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងគំហុក បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានជម្លោះព្រំដែនជាមួយគ្នាមក។ ក្នុងចំណោមពលករដែលត្រឡប់មកវិញទាំងនោះ មានមួយចំនួនបានទទួលការងារធ្វើក្នុងស្រុកភ្លាមៗ និងមួយចំនួនទៀតនូវមិនទាន់ទទួលបានការងារនៅឡើយ។
សម្រាប់ពលករដែលទទួលបានការងារទាំងនោះ ភាគច្រើនជាការងារក្នុងរោងចក្រ-សហគ្រាស ដែលបានចុះបញ្ជីក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រីឯការងារផ្សេងទៀត ដែលស្ថិតនៅក្នុងសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ដែលស្ថិតនៅក្រៅប្រព័ន្ធនោះ គឺក្រសួងមិនទាន់មានរបាយការណ៍ ឬតួលេខជាក់ណាមួយនៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការងារ។
លោក ស៊ុន មេសា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារដល់បងប្អូនពលករយើង ដែលត្រឡប់មកពីប្រទេសថៃមានការងារធ្វើគ្រប់ៗគ្នា»។
អ្នកនាំពាក្យក្រសួងការងារ ចាត់ទុកការជួយសហការផ្ដល់ព័ត៌មាននេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយស្វែងរកការងារឱ្យបងប្អូនពលកររបស់យើងដែលត្រឡប់មកវិញ ដែលជាប្រភពការងារដ៏ច្រើនមួយបន្ថែមទៀត ក្រៅពីការងារនៅតាមរោងចក្រ-សហគ្រាស ដែលស្ថិតនៅក្នុងប្រព័ន្ធ៕
រូបភាព៖ ក្រសួងការងារ
04-កញ្ជា-2025 - ម៉ោង 03:49:PM
04-កញ្ជា-2025 - ម៉ោង 11:08:AM
03-កញ្ជា-2025 - ម៉ោង 04:56:PM
01-កញ្ជា-2025 - ម៉ោង 02:54:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា