សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ថ្នាក់ដឹកនាំក្រសួងការងារបានចុះ​ទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ចំនួន ១៤៣៥ ស្មើនឹងកម្មករនិយោជិតសរុប ៩៣៤ ៣៤១នាក់ ក្នុងរយៈពេល៩ថ្ងៃនៃយុទ្ធនាការជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ

27-សីហា-2025 - ម៉ោង 11:27:AM

អត្ថបទ៖ សនៀង

 

តាម​ការណែ​នាំដ៏ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ នៃក្រសួង​ការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​បន្តចុះ​ជួបជា​មួយតំណាង​រោង​ចក្រ សហ​គ្រាស ក្រុម​ហ៊ុន និង​សហ​ជីព ប្រតិភូ​បុគ្គលិក​ជាច្រើន​ទីតាំង​បន្ថែម​ទៀត នាថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៥ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុង​ការ​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរស្រ​ឡាញ់​ខ្មែរ ខែ្មរ​ជួយ​រកការ​ងារឱ្យ​ខ្មែរ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យកាន់​តែរីក​ចម្រើន​រឹងមាំ​ថែម​ទៀត។ នេះបើតាមការចុះការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

 

ប្រភពខាងលើឱ្យដឹងបន្តថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ នៃក្រសួងការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានចុះ​ទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ចំនួន ១៤៣៥ ស្មើនឹងកម្មករនិយោជិតសរុប ៩៣៤ ៣៤១នាក់។ ការចុះសំណេះ​សំណាល​នេះ នឹង​បន្តធ្វើ​រហូត​ដល់​គ្រប់​គោល​ដៅទូ​ទាំង​ប្រទេស ដើម្បី​ក្តាប់បាន​ស្ថាន​ភាព​តម្រូវការកម្លាំង​ពលកម្ម និង​ដឹងពីស្ថាន​ភាពជាក់​ស្តែង នៃ​ការ​ជ្រើស​រើស​ពលករ​ត្រឡប់​មក​ពីប្រទេស​ថៃឱ្យ​ចូល​បម្រើការ​ងារ​នៅ​តាម​សហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ទាំង​អស់​នោះ។

 

នាឱកាសនោះដែរ ថ្នាក់​ដឹកនាំ និងមន្រ្តីរាជ​ការ​ក្រសួង បាន​ថ្លែងអំណរ​គុណ​ចំពោះ​ការផ្ដល់​ឱកាស​ការ​ងារ និងទទួល​យក​បងប្អូន​ពល​ករខ្មែរ ដែលទើប​ត្រឡប់​មកពីប្រទេស​ថៃ​ឱ្យ​ចូលបម្រើ​ការ​ងារ និង​ផ្តល់កិច្ច​សហការ​សម្រប​សម្រួល​ដោយ​យក​ចិត្ត​ទុក​ដាក់ និងទន់​ភ្លន់​ពីសំណាក់​សហ​គ្រាស ក្រុម​ហ៊ុន និងរោង​ចក្រដល់​បងប្អូន​ពល​ករ។

 

លើសពីនេះ ក្រុមការងារ​ក្រសួងបាន​បន្តជំរុញ​ឱ្យស​ហគ្រាស ក្រុម​ហ៊ុន និងរោង​ចក្រ សហការ​ផ្ដល់ព័ត៌មាន​អំពីតម្រូវ​ការកម្លាំង​ពលកម្ម​មកក្រសួង​រៀង​រាល់ ២សប្តាហ៍​ម្តង និង​ការចូល​រួមវេទិ​កា​ការងារ ឬយុទ្ធនា​ការសម្ភាស​ជ្រើស​រើស​បុគ្គលិក​ដោយ​ផ្ទាល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែល​ក្រសួង​រៀបចំក្នុង​ករណី​មាន​តម្រូវ​ការជ្រើស​រើស​បុគ្គ​លិក​៕

 

ព័ត៌មានទាក់ទង

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម” ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់ អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម