សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)

05-កញ្ជា-2025 - ម៉ោង 10:02:AM

អត្ថបទ៖ កែវ រតនៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ  នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត(AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ពីសារៈសំខាន់​នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេស​របស់ក្រសួង​ខណៈដែលកម្ពុជាមានកម្មករនិយោជិតជាង ១លាននាក់​កំពុង​បម្រើ​ក្នុងវិស័យឧស្សា ហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។

ជាការឆ្លើយតបសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ ដែលជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group  បានថ្លែងអំណរគុណដល់​ឯកឧត្តមរដ្ឋមន្រ្តី​ចំពោះការ​ផ្តល់អនុសាសន៍សម្រាប់​កិច្ចសហការប​ណ្តុះ​បណ្តាលលើវិស័យដ៏មានសារសំខាន់នេះឱ្យជោគ​ជ័យ​នាពេលអនាគត។

លោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ បានបញ្ជាក់ពីការគ្រោងបណ្តុះបណ្តាលដែលអាចធ្វើឡើងក្នុងទម្រង់ទំនើប​តាមរយៈការសិក្សាដោយផ្ទាល់ និងតាមរយៈអនឡាញ ដើម្បីចូលរួមចំណែកក្នុងការលើកម្ពស់វិស័យបណ្តុះ​បណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ដែលមានភាពបត់បែន និងអំណោយផល​សម្រាប់​បងប្អូន​កម្មករនិយោជិត ក្នុងការសិក្សា​ពីចម្ងាយ និងសិក្សាពីកន្លែងការងារ ដែលចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផងដែរ៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT)ចុះទៅពិនិត្យស្ថានភាពព្រំដែននាខេត្តពោធិ៍សាត់ ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ដោយឥតលក្ខខណ្ឌ កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ប្តេជ្ញាយ៉ាងមុតមាំអនុវត្តបទឈប់បាញ និងគោលការណ៍ឯកភាព១៣ចំណុចរបស់(GBC) កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងផ្តល់ផ្លែផ្កាល្អបន្ថែមទៀតដល់បទឈប់បាញ់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម