
អត្ថបទ៖ វិចិត្រ
តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១ ខែកញ្ញានេះ រដ្ឋបាលព្រៃឈើបានឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យ និងការធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។
នៅក្នុងសេចក្តីជូនដំណឹងខាងលើនេះរដ្ឋបាលព្រៃឈើបានបញ្ជាក់ឱ្យដឹងថា ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។
ជាមួយគ្នានេះរដ្ឋបាលព្រៃឈើក៏បានបន្ថែមថា ពពួកបាក់តេរី E.coli និង E.faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀត។
ស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ ជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។ នេះជាការលើកឡើងរបស់រដ្ឋបាលព្រៃឈើនៅក្នុងសេចក្តីជូនសំណឹងរបស់ខ្លួនខាងលើ។រដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត៕
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម
នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ
ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”
ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា
ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់
អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
08-តុលា-2025 - ម៉ោង 11:30:AM
07-តុលា-2025 - ម៉ោង 11:08:AM
07-តុលា-2025 - ម៉ោង 09:52:AM
01-តុលា-2025 - ម៉ោង 10:04:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា