
អត្ថបទ៖ កែវ រតនៈ
មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។
ឯកឧត្តមថ្លែងថា៖ “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។
បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ឯការប្រែប្រួលពីព័ត៌មានទីផ្សារការងារដោយសារតម្រូវការការងារជាច្រើនពីសំណាក់បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំនៃតួអង្គពាក់ព័ន្ធក្នុងការជួយរកការងារជូនពួកគាត់។
សូមបញ្ជាក់ថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗគឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕



រូបភាព៖ ក្រសួងការងារ
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម
នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ
ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”
ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា
ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់
អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ
08-តុលា-2025 - ម៉ោង 11:30:AM
07-តុលា-2025 - ម៉ោង 11:08:AM
07-តុលា-2025 - ម៉ោង 09:52:AM
01-តុលា-2025 - ម៉ោង 10:04:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា