អត្ថបទ៖ សំនៀង
គិតមកដល់ត្រឹមព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅតែបន្តទទួលស្វាគមន៍ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបានខេត្ត ក៏បានសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ជាមួយគ្នានេះ ពលករដែលបានវិលត្រលប់មកស្រុកកំណើតទាំងនោះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមឱ្យវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។
ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់កន្លងមកនេះ ដោយមានរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនពួកគាត់ទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។ រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕
29-សីហា-2025 - ម៉ោង 11:58:AM
29-សីហា-2025 - ម៉ោង 09:11:AM
28-សីហា-2025 - ម៉ោង 03:16:PM
27-សីហា-2025 - ម៉ោង 11:27:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា