សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

យ៉ាងហោចណាស់ ពលរដ្ឋកម្ពុជាជាង១៦ម៉ឺននាក់បានភៀសសឹក ចាកចោលភូមិឋាន

30-កក្តដា-2025 - ម៉ោង 04:33:PM

អត្ថបទ៖ វិចិត្រ

 

មានប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាង១៦ម៉ឺន(១៦៨ ៩៤៦)នាក់ បានចាកចោលភូមិឋានផ្ទះសម្បែង នៅក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលចំនួននេះ គឺចាប់គិតពីថ្ងៃទី២៤ កក្កដា ដល់ត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

 

ជនភៀសសឹកទាំងនេះមកពីខេត្តចំនួន៥ ដែលស្ថិតនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្តបន្ទាយមានជ័យ ចំនួន ៣៨ ៤៤៧នាក់ ខេត្តឧត្តរមានជ័យ ចំនួន ៣៤ ២៦៤នាក់ ខេត្តព្រះវិហារ ចំនួន ២៩ ៧១៧នាក់ ខេត្តពោធិ៍សាត់ ចំនួន ៣ ០២៦នាក់ និងខេត្តសៀមរាបចំនួន ៣៣ ៤៩២នាក់។

 

កាលពីថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៥ កងយោធាថៃបានបើកការបាញ់ប្រហារមុនមកលើទាហានកម្ពុជាដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ បន្ទាប់មកទាហានកម្ពុជាក៏បានបាញ់តដៃក្នុងន័យការពារខ្លួន ហើយក៏បានបង្កឱ្យទៅជាមានការផ្ទះអាវុធដាក់គ្នាជាលក្ខណៈទ្រង់ទ្រាយធំ។

 

សំឡេងអាវុធបានស្ងប់ស្ងាត់ទៅវិញទាំងស្រុង នៅត្រឹមវេលាងម៉ោង១២:០០នាទីរំលងអាទ្រាធថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីជំនួបចរចាស្វែងរកបទឈប់បាញ់រវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Phumtham Wechayachai (ភូមថាំ វីឆាយ៉ាឆ័យ) នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ នៅប្រទេសម៉ាឡេស៊ី ដែលមានលោក Anwar Ibrahim (អាន់វ៉ា អ៊ីប្រាហ៊ីម) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ជាសន្ធានការី។ ជំនួបនេះធ្វើឡើងដោយមានការរៀបចំពីសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិនផងដែរ៕

 

ព័ត៌មានទាក់ទង

រដ្ឋបាលព្រៃឈើបញ្ជាក់ពីមូលហេតុស្លាប់របស់ដំរីឈ្លោះ "ឡាក់គី" រដ្ឋមន្ត្រីក្រសួងការងារថា សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ប.ស.ស. នឹងដាក់អនុវត្តកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ជាផ្លូវការ នៅដើមខែតុលា ឆ្នាំ២០២៥ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថា មនុស្សជាច្រើនមិនទាន់មើលឃើញពីវាសនាមេភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង ខណៈអាជីពមេទ័ពរូបនេះជិតត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំក្រសួងការងារបានចុះ​ទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ចំនួន ១៤៣៥ ស្មើនឹងកម្មករនិយោជិតសរុប ៩៣៤ ៣៤១នាក់ ក្នុងរយៈពេល៩ថ្ងៃនៃយុទ្ធនាការជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ វិទ្យាស្ថានNIB សហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ ហឹបប្រធានវិញ្ញាសាបានដឹក ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គម្រោងការពារច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ ចំនួន៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តកណ្តាល កំពុងដំណើរការសាងសង់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម