អត្ថបទ៖ វិចិត្រ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋយ៉ាងច្រើនកកកុញ មានទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ ព្រះសង្ឃ និងសិស្សនិស្សិត ជាមួយគ្នានេះក៏មានជនបរទេសផងដែរ បាននាំគ្នាមកបរិចាគឈាមដោយស្ម័គ្រចិត្ត នៅក្នុងបរិវេណកោះពេជ្រ រាជាធានីភ្នំពេញ ដើម្បីត្រៀមជួយដល់កងកម្លាំងជួរមុខរបស់កម្ពុជា ដែលកំពុងតែទប់ទល់ការពារបូរណភាពទឹកដី ពីការឈ្លានពានពីសំណាក់ប្រទេសថៃ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានបៃតងប៉ុស្តិ៍ នៅព្រឹកមិញនេះ លោក សុខ រ៉ាស៊ីន ជាសិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមបរិចាគឈាមដោយស្ម័គ្រចិត្ត បានឱ្យដឹងថា ខណៈប្រទេសជាតិកំពុងតែជួបវិបត្តិពីការឈ្លានពានពីសំណាក់ថៃ ហើយលោកមិនអាចជួយអ្វីបានទាំងអស់ក្រៅពីការបរិចាគឈាមនេះទេ ដោយក្នុងនោះលោកសង្ឈឹមថា ការបរិចាគឈាមរបស់លោកនេះ គឺជាការចូលចំណែកក្នុងការជួយប្រទេសជាតិ និងជាការជួយលើកកម្លាំងចិត្តទៅដល់ទាហារជួរមុខរបស់កម្ពុជាដែលកំពុងតែច្បាំងការពារទឹកដី។ លោកថ្លែងថា «»។
ជាមួយគ្នានេះ កញ្ញា ណុំ សុខហេង ជាអតីតពលករដែលទើបត្រលប់មកពីប្រទេសថៃ ក៏បានស្ម័គ្រចិត្តចូលរួមបរិចាគឈាមនេះដែរ ដោយកញ្ញាថ្លែងថា កញ្ញាមានមោទនភាពដែលបានបរិចាគឈាមជួយទៅដល់វីរៈកងទ័ពកម្ពុជាក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសំណាក់ការឈ្លានពានរបស់ថៃ។ កញ្ញាថ្លែងថា«»។
ជាសិក្ខាកាមផ្នែកសាឡន កញ្ញា វ៉ាត់ សាវ៉េត ដែលមានស្រុកកំណើតនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ក៏ជាអ្នកស្ម័គ្រចិត្តម្នាក់ដែលមកចូលរួមបរិចាគឈាមនៅបរិវេណកោះពេជ្រ ដើម្បីគាំទ្រដល់យោធាកម្ពុជាដែលកំពុងច្បាំងជាមួយថៃ។ ថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ កញ្ញា សាវ៉េត ថា កញ្ញាពិតជាមានក្តីរំភើបជាខ្លាំងពេលដែលឃើញអ្នកស្ម័គ្រចិត្តចូលរួមបរិចាគឈាមច្រើនកុះករបែបនេះ ដែលនេះជាការបង្ហាញពីសាមគ្គីភាពរបស់ពលរដ្ឋខ្មែរ។ កញ្ញា ថ្លែងថា«»។
កញ្ញា ម៉ា រីណែត ជាមន្ត្រីរាជការស៊ីវិលម្នាក់បម្រើការក្នុងរាជធានីភ្នំពេញ ដែលបានស្ម័គ្រចិត្តចូលរួមបរិចាគឈាម បានថ្លែងថា បើទោះជាមិនអាចទៅកាន់អាវុធផ្ទាល់នៅជួរមុខក៏ដោយ ក៏កញ្ញាមានទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងទៅដល់កងទ័ពជួរមុខកម្ពុជា តាមរយៈនៃការចូលរួមចំណែកក្នុងការបរិចាគឈាមនេះដែរ។ កញ្ញាថ្លែងថា «»។
សម្រាប់ កញ្ញា អន នាតធីដា ជានិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់បៃតងប៉ុស្តិ៍ថា ការមកផ្តល់ឈាមរបស់កញ្ញានាពេលនេះគឺវាមានតម្លៃខ្ពស់ក្នុងការជួយទៅដល់ជាតិដែលកំពុងតែមានវិបត្តិ ហើយដែលក្នុងនាមកញ្ញាយុវជនមួយរូប។ «»។
និស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិម្នាក់ទៀត គឺ លោក អឿន បាលី បានថ្លែងប្រាប់បៃតងប៉ុស្តិ៍ថា ក្នុងនាមលោកជានិស្សិត និងជាកូនខ្មែរម្នាក់ លោកនឹងជួយតាមអ្វីដែលអាចជួយបានទៅដល់ប្រទេសជាតិ ខណៈដែលជាតិកំពុងតែមានសង្គ្រាមនាពេលនេះ។ លោក ថ្លែងថា «»។
ក្នុងនោះដែរ កញ្ញា ដុស សុធារិន ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិម្នាក់ទៀតដែរនោះ បានថ្លែងថា ការផ្តល់ឈាមនាពេលនេះគឺជាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ។ កញ្ញាថ្លែងថា «»។
ចំណែកលោក ណុំ ចិត្រា ជាអាជីវករក្នុងរាជធានីភ្នំពេញ បានថ្លែងថា ដើម្បីជាការបង្ហាញ និងជាការជួយជាកម្លាំងចិត្តទៅដល់កងទ័ពជួរមុខរបស់កម្ពុជាដែលកំពុងប្រយុទ្ធតទល់ជាមួយប្រទេសថៃ លោកបានស្ម័គ្រចិត្តចូលរួមបរិចាគឈាម ដើម្បីជាការរួមចំណែកនៅក្នុងបុព្វហេតុមួយនេះ។ លោកថ្លែងថា «»។
ជានិស្សិតដេប៉ាតឺម៉ង់គីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវតី រ៉ា មួយចាន់ បានប្រាប់បៃតងប៉ុស្តិ៍ថា នាងខកខានក្នុងការបរិចាគឈាម ដោយសារតែស្ទើរគីឡូ និងអាយុមិនទាន់គ្រប់ដែលអាចបូមឈាមបាន។ និស្សិតដេប៉ាតឺម៉ង់គីមីវិទ្យារូបនេះថ្លែងថាបើទោះជាមិនអាចបរិចាគឈាមបាន តែរូបគេនឹងធ្វើអ្វីផ្សេងៗទៀតតាមដែលលអាចធ្វើទៅបាន។ យុវតីរូបនេះថ្លែងថា «»។
ជាមួយគ្នានេះ លោក ធន់ សុភា ដែលជាគ្រូបង្ហាត់គន់ខ្មែរដ៏ល្បីល្បាញមួយរូបដែរនោះក៏មានវត្តមាននៅក្នុងការចូលរួមបរិចាគឈាមនេះដែរ ហើយក្នុងនោះលោកថាកូនសិស្សក្នុងក្លឹបប្រដាល់របស់លោកជាង៤០នាក់ក៏បានចូលរួមទាំងអស់គ្នាដែរ។ លោកថ្លែងថា ពេលនេះប្រទេសជាតិកំពុងតែមានសង្គ្រាម ហើយគ្រោះថ្នាក់គឺយើងមិនអាចមើលឃើញ ដូច្នេះការផ្តល់ឈាមនៅពេលនេះគឺជារឿងល្អបំផុត ដើម្បីជាការត្រៀមបម្រុង។
មិនត្រឹមតែប្រជាជនខ្មែរប៉ុណ្ណោះទេដែលបានចូលរួមបរិចាគឈាមនៅពេលនេះ សូម្បីតែជនបទេសមួយចំនួនក៏បានចូលរួមដោយស្ម័គចិត្តដែរ ជាក់ស្តែង កញ្ញា កុនិកុ ណាមិ ជាជនជាតិជប៉ុន ហើយជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ បានមកបរិចាគឈាមនេះដែរ ដោយកញ្ញាលើកឡើងថា នេះជាអ្វីដែលកញ្ញាអាចចូលរួមចំណែកជាមួយកម្ពុជាក្នុងគ្រាដែលកម្ពុជាកំពុងរងផលលំបាកពីការឈ្លានពានពីសំណាក់ប្រទេសថៃ ពីព្រោះពេលដែលជប៉ុនជួបនឹងបញ្ហាផ្សេងៗកម្ពុជាក៏បានជួយដល់ប្រជាជនប៉ុនដែរ។
កាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញ ទាហានថៃ បានបើកការបាញ់ប្រហារមកលើទាហានកម្ពុជា ដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ ហើយភ្លាមៗនោះទាហានកម្ពុជាក៏បានបាញ់តដៃដើម្បីការពារខ្លួន។ បន្ទាប់ពីការផ្ទះអាវុធដាក់គ្នានៅតំបន់ប្រាសាទតាមាន់ធំ ថៃក៏បានពង្រីកពីការផ្ទុះអាវុធឱ្យទៅជាសង្គ្រាម ដោយថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោង យន្តហោះទម្លាក់គ្រាប់បែក F-16 រថក្រុះ ដ្រូនទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម មកលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន ហើយសង្គ្រាមឈានពានរបស់ថៃបានបន្តអូសបន្លាញរហូតមកដល់ពេលនេះដែលមានរយៈពេលពីរថ្ងៃហើយ។
ការបង្កសង្គ្រាម ដើម្បីបំពេញមហិច្ឆតាឈ្លានពេលរបស់អ្នកដឹកនាំ និងក្រុមយោធាថៃនាពេលនេះ មិនត្រឹមតែផ្តោតគោលដៅលើមូលដ្ឋានទ័ពកម្ពុជាប៉ុណ្ណោះទេ ថៃក៏បានបាញ់ និងទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទបុរាណខ្មែរជាច្រើនកន្លែង និងមូលដ្ឋានជនស៊ីវិលកម្ពុជា ដែលធ្វើឱ្យរងរបួស និងបាត់បង់អាយុជីវិតប្រជាជនស្រូលត្រង់ទៀតផង៕
29-សីហា-2025 - ម៉ោង 11:58:AM
29-សីហា-2025 - ម៉ោង 09:11:AM
28-សីហា-2025 - ម៉ោង 03:16:PM
27-សីហា-2025 - ម៉ោង 11:27:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា