សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានលួចដាក់មីនបណ្តាលឱ្យទាហានថៃ៥នាក់រងបួសនៅតំបន់អានសេះ ខេត្តព្រះវិហារ

23-កក្តដា-2025 - ម៉ោង 11:22:PM

អត្ថបទ៖ វិចិត្រ

 

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទីយប់ថ្ងៃទី២៣ ខែកក្កដា នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ចំនួន ៥នាក់ ដោយសារការផ្ទុះគ្រាប់មីន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

 

អ្នកនាំពាក្យពាក្យក្រសួងការពារជាតិរូបនេះបានលើកឡើងបន្តនៅក្នុងសេចក្តីថ្លែងការណ៍នេះថា កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។

 

ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយ ដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។

 

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

 

ព័ត៌មានទាក់ទង

រដ្ឋបាលព្រៃឈើបញ្ជាក់ពីមូលហេតុស្លាប់របស់ដំរីឈ្លោះ "ឡាក់គី" រដ្ឋមន្ត្រីក្រសួងការងារថា សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ប.ស.ស. នឹងដាក់អនុវត្តកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ជាផ្លូវការ នៅដើមខែតុលា ឆ្នាំ២០២៥ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថា មនុស្សជាច្រើនមិនទាន់មើលឃើញពីវាសនាមេភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង ខណៈអាជីពមេទ័ពរូបនេះជិតត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំក្រសួងការងារបានចុះ​ទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ចំនួន ១៤៣៥ ស្មើនឹងកម្មករនិយោជិតសរុប ៩៣៤ ៣៤១នាក់ ក្នុងរយៈពេល៩ថ្ងៃនៃយុទ្ធនាការជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ វិទ្យាស្ថានNIB សហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ ហឹបប្រធានវិញ្ញាសាបានដឹក ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គម្រោងការពារច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ ចំនួន៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តកណ្តាល កំពុងដំណើរការសាងសង់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម