សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជានឹងមានកូនរដូវប្រាំងរហូតដល់ខែសីហា ដែលនឹងបណ្តាលឱ្យខ្វះខាតទឹកប្រើប្រាស់ និងស្រោចស្រព

21-កក្តដា-2025 - ម៉ោង 10:52:AM

អត្ថបទ៖ វិចិត្រ

 

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា បានឱ្យដឹងថា ស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យកម្ពុជាមានកូនរដូវប្រាំងកើតឡើង។

 

ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតខ្សោយដែលគ្របដណ្តប់លើផ្ទៃដី១០%។

 

ចំពោះតំបន់មាត់សមុទ្រ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥% ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

 

ក្រសួងបានស្នើឱ្យសាធារណជន និងអាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីស្ថានភាពធាតុអាកាស និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុនៅក្នុងពេលកូនរដូវប្រាំងនេះ៕

ព័ត៌មានទាក់ទង

រដ្ឋបាលព្រៃឈើបញ្ជាក់ពីមូលហេតុស្លាប់របស់ដំរីឈ្លោះ "ឡាក់គី" រដ្ឋមន្ត្រីក្រសួងការងារថា សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ប.ស.ស. នឹងដាក់អនុវត្តកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ជាផ្លូវការ នៅដើមខែតុលា ឆ្នាំ២០២៥ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថា មនុស្សជាច្រើនមិនទាន់មើលឃើញពីវាសនាមេភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង ខណៈអាជីពមេទ័ពរូបនេះជិតត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំក្រសួងការងារបានចុះ​ទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ចំនួន ១៤៣៥ ស្មើនឹងកម្មករនិយោជិតសរុប ៩៣៤ ៣៤១នាក់ ក្នុងរយៈពេល៩ថ្ងៃនៃយុទ្ធនាការជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ វិទ្យាស្ថានNIB សហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ ហឹបប្រធានវិញ្ញាសាបានដឹក ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គម្រោងការពារច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ ចំនួន៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តកណ្តាល កំពុងដំណើរការសាងសង់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម