
ដោយ៖ កែវ រតនៈ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង។
អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ ពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយក៏អាចចុះឈ្មោះចូលរៀនជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយក៏ទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន៖ អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។
លោក ស៊ុន មេសា បានអំពាវនាវដល់ពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។
ខេត្តសៀមរាប គឺជាខេត្តទី៣ ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕



រូបភាព៖ ក្រសួងការងារ
ខេត្តសៀមរាប រៀបចំពិព័រណ៍ការងារ នាចុងសប្ដាហ៍នេះ ដើម្បីបង្កើតឱកាសបានការងារធ្វើភ្លាមៗ
CCFC រៀបចំយុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង”
រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឱ្យមានការគំាទ្រការកែច្នៃ ផលិតផលវិស័យជលផល ឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ
រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ
ពិព័រណ៍ការងារ ៣កន្លែងផ្សេងគ្នានឹងត្រូវធ្វើខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ
អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
16-តុលា-2025 - ម៉ោង 02:33:PM
14-តុលា-2025 - ម៉ោង 03:37:PM
13-តុលា-2025 - ម៉ោង 03:03:PM
10-តុលា-2025 - ម៉ោង 03:56:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា