សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម »

08-ធ្នូ-2024 - ម៉ោង 12:51:PM

អត្ថបទ៖ កែវ រតនៈ

ទិវាសិទ្ធិមនុស្សនេះ ប្រារព្ធឡើងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ ១២ថ្ងៃត្រង់ សហគមន៍សាមគ្គី​មានជ័យ ភូមិព្រៃពោធិ៍ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ដោយមានគណៈអធិបតីចូលរួមពីមន្ទីរការងារ​​បណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរស្រុក រំដួល  អាជ្ញាធរឃុំធ្មា និងអ្នកចូលរួម២៩០ នាក់ ស្រី២០៣នាក់ មក​​ពី៩ឃុំ ឈើទាល ស្វាយធំ ម៉ឺនជ័យ ធ្មា ជ្រុងពពេល ស្វាយចេក កំពង់អំពិល អំពិល និងអណ្ដូងត្របែក ក្នុងស្រុកស្វាយជ្រំ រំដួល និងរមាសហែក ​ គោលបំណងនៃកម្មវិធីដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិដែលត្រូវបានអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងពិភពរួមទាំងប្រទេសកម្ពុជាផងដែរ។ដើម្បីផ្តល់ឱកាសល្អដល់កម្មករ យុវជន កសិករ/សហគមន៍/បណ្ដាញ និងសមាគម ដែលចង់ បង្ហាញ និងលើកឡើងពីបញ្ហាគ្រប់ប្រភេទដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ យុត្តិធម៌សង្គម កិច្ច គាំពារសង្គម កង្វល់ និងតម្រូវការក្នុងវិស័យគោលនយោបាយនិងការរស់នៅតាមតំបន់គោលដៅ។ ដើម្បីបង្កើនកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកមាន កាតព្វកិច្ចឱ្យគិតគូរដល់កសិករមូលដ្ឋាន ពីតម្រូវការ និងកង្វល់របស់សហគមន៍ដែលទាក់ទងនឹង សិទិ្ធមនុស្ស ប្រព័ន្ធគាំរពារសង្គម សិទ្ធិកម្មករ និងសិទ្ធិដីធ្លី ជាពិសេសជាឱកាសមួយសម្រាប់ បរិយាកាសអំណោយផលដល់អ្នកចូលរួមឱ្យធ្វើការសហការដើម្បីដោះស្រាយបញ្ហារួមគ្នា។

ក្នុងការប្រារព្ធទិវាសិទ្ធិមនស្សនេះ តំណាងសហគមន៍កសិករនៅក្នុងខេត្តស្វាយរៀងគឺអ្នកស្រី យស់ សោភ័ណ្ឌ បាន​​ឡើងនូវ៤ចំណុចគឺ ទី១ ការប្រមូលផលស្រូវបានហើយប៉ុន្តែតម្លៃលក់ទៅវិញបានទាបដែលធ្វើឱ្យកសិករ​​ខាតបង់ព្រោះត្រូវទូទាត់ថ្លៃចំណាយផ្សេងៗអស់ច្រើនជាងអ្វីដែលទទួលផលបាន ទី២ គឹបញ្ហាដីធ្លី គឺប្រជាកសិករមួយ​ចំនួនមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភអំពីការបាត់បង់ដីធ្លីរបស់​​ពួកគាត់។ ទី៣ គឺទាក់ទងនឹងការផុតកំណត់នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដែលមាន​​រយៈពេល១ឆ្នាំ ថាធ្វើឱ្យគាត់ពិបាកនៅពេលដែលប័ណ្ណនោះផុតកំណត់មិនអាចទៅទទួលសេវាព្យាបាលនៅ​មន្ទីរ​​ពេទ្យរបស់រដ្ឋ។ និងទី៤គឺបញ្ហាដែលប្រជាកសិករមិនទាន់ចេះធ្វើជីធម្មជាតិដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយសំណូមពរឱ្យមន្រ្តីជំនាញចុះបង្រៀនប្រជាកសិករឱ្យបានចេះដឹង។

ការលើកឡើងរបស់តំណាងសហគមន៍កសិករនេះត្រូវបានបកស្រាយ និងទទួលយក ពីសំណាក់ភាគីពាក់ព័ន្ធដែលមានដូចជាមន្ត្រីមន្ទីរការងារបណ្តុះបណ្ដាល វិជ្ជាជីវៈខេត្តស្វាយរៀង អាជ្ញាធរឃុំ ស្រុកនៅតំបន់នោះ។

គួរបញ្ជាក់ថា ក្រៅពីការលើកឡើងរបស់តំណាងសហគមន៍កសិករ ក៏មានការធ្វើកម្មវិធីសំណួរចម្លើយដែលផ្ដល់ឱកាសដល់ប្រជាកសិករដែលចូលរួមបានសួរដោយផ្ទាល់ និងមានការបកស្រាយត្រឡប់ទៅវិញដោយមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធដើម្បីឱ្យប្រជាកសិករបានយល់ផងដែរ។

ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិដែលបានប្រកាសក្នុងសេចក្ដីថ្លែង ការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្ស ការប្តេជ្ញាក្នុងការគោរពសេចក្ដីថ្លៃថ្នូរ និងយុត្តិធម៌ត្រូវបានមនុស្សទូទាំង ពិភព​​លោក​​ប្រារព្ធ ជារៀងរហូតមក។ ទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដើម្បីរំ​ឮកដល់ការតស៊ូប្រឆាំង អំពើរំលោភសិទ្ធិមនុស្សដែលបន្តប៉ះពាល់ដល់សង្គម និងសហគមន៍នៅគ្រប់ ប្រទេស ទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាការបង្ហាញឲ្យឃើញអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅតែមាននិង

មានការស្នើសុំឲ្យមានការចាត់វិធានការដោះស្រាយ។ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក៏ជាការផ្ដល់ឱ កាសដល់សហគមន៍សង្គមស៊ីវិល រាជរដ្ឋាភិបាល អង្គការអន្តរជាតិ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់បង្ហាញនូវ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធានាឲ្យមានការទទួលស្គាល់ និងអនុវត្តតាមគោល ការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។

ថ្ងៃទី ១០ ខែធ្នូ ដែលតែងត្រូវបានគេដឹង និងរៀបចំជារៀងរាល់ឆ្នាំ ហើយកម្មវីធីនេះត្រូវបានទទួល ស្គាល់ថាជា«ទិវាសិទ្ធិមនុស្សអន្តរជាតិ» (IHRD) ដែលចាប់ផ្តើមបង្កើតឡើងអំឡុងក្នុងឆ្នាំ ១៩៥០។ ទិវា សិទ្ធិមនុស្សអន្តរជាតិនេះត្រូវបានប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិ «ដើម្បីនាំយកការ យកចិត្តទុកដាក់ដល់ ប្រជាជននៃពិភពលោកសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ ជាស្តង់ដាររួមន សមិទ្ធផលសម្រាប់ប្រជាជន និងគ្រប់ជាតិសាសន៍»។ ថ្ងៃនេះ ទិវាសិទ្ធិមនុស្សអន្តរជាតិ» (IHRD) ត្រូវបាន ប្រារព្ធនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ ខែធ្នូ ដើម្បីរំលឹកដល់ការតស៊ូសិទ្ធិមនុស្សដ៏យូរ អង្វែងដែលនៅតែបន្តប៉ះពាល់ដល់សង្គម និងសហគមន៍នៅគ្រប់ប្រទេសរួមទាំងកម្ពុជាផងដែ ខណៈទិវា សិទ្ធិមនុស្សអន្តរជាតិ IHRD ធ្វើជាសាក្សី និងគូសបញ្ជាក់ ការរំលោភសិទ្ធិមនុស្សដ៏រីករាលដាល ក៏ដូចជាការ អំពាវនាវឱ្យមានសកម្មភាពច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហារំលោភសិទ្ធិ ហើយក៍ជាឱកាសមួយ សម្រាប់សង្គមស៊ីវិល រដ្ឋាភិបាល អង្គការអន្តរជាតិ និងជាពិសេសប្រជាពលរដ្ឋខ្លួនឯង ដើម្បីបង្ហាញពីកិច្ច ខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធានាការទទួលស្គាល់ និងការគោរពគោលការណ៍សិទ្ធិមនុស្ស។

 

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម