សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts

31-មិនា-2025 - ម៉ោង 12:04:PM

អត្ថបទ៖ សំនៀង

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍​កសិកម្ម​ទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍​សាលា​វិស័យ និងសហគមន៍ទំរីងកំពង់ធំ ក្នុងខេត្តកំពង់ធំ បានព្រមព្រៀងគ្នាចុះកិច្ចសន្យាផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទីសើមចំនួន​៣០០​តោន ជាមួយនឹងក្រុមហ៊ុន Santana Agro Proucts កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញ​ជាអធិបតីភាពពីសំណាក់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋានកសិ- ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត​កំពង់ធំ។

នៅក្នុងអង្គពិធីនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា បើបូក​រួម​ជាមួយនឹងកិច្ចសន្យាដែលទើបបាន​ចុះហត្ថលេខាជាមួយនឹង​ក្រុមហ៊ុន ​MIRARTH កាលពីពេលថ្មីៗនេះ សហគមន៍មានកិច្ចសន្យាសរុបនៅក្នុង​ដៃ​ទំហំទឹកប្រាក់​ជាង១លានដុល្លារ រួចជាស្រេចទៅហើយ។ ឯកឧត្តមលើកឡើងបន្ថែម​ទៀតថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភ​ពីបញ្ហាទីផ្សារ​ សម្រាប់​រដូវកាលប្រមូលផលឆ្នាំនេះនោះទេ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅ​សេសសល់ អាចនឹងត្រូវបាន​ប្រមូល​​សម្ងួត ដើម្បីទុកលក់​ស្ងួតនៅ​ពេល​ក្រោយ។

ភាគីក្រុមហ៊ុន Santana Agro Proucts ក៏បានបញ្ជាក់ថា តាមការប៉ាន់ស្មានកិច្ចសន្យាលើកនេះមាន​ទំហំគិតជា​សាច់​ប្រាក់ប្រហែល៤០ម៉ឺនដុល្លារ ដោយសហគមន៍ត្រូវផ្គត់ផ្គង់​គ្រាប់​ស្វាយចន្ទីសើមចំនួន៣០០តោន ក្នុងលក្ខខណ្ឌតម្លៃប្រែប្រួល​តាម​ជាក់​ស្តែង និងអាស្រ័យលើគុណភាពគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុននឹងផ្តល់ជូន​១០០៛/គីឡូក្រាម បន្ថែមពីលើតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយ​ការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម