សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន

28-មេសា-2025 - ម៉ោង 04:33:PM

អត្ថបទ៖ សំនៀង

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យពីសក្តានុពល និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទី នៅខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបពិភាក្សាជាមួយអាជីវករប្រមូលទិញគ្រាប់ស្វាយចន្ទី ចំនួន២កន្លែងដែលស្ថិតនៅ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តមបានលើកឡើងថា​ ជាទូទៅ អាជីវករប្រមូលទិញគ្រាប់ស្វាយចន្ទីបានចំនួន៤៥០-៥០០តោន ក្នុងមួយថ្ងៃ ដោយតម្លៃគ្រាប់សើម ៥៥៥០៛ក្នុងមួយគីឡូក្រាម ហើយចន្ទីនៅប៉ៃលិននេះ មានគុណភាណល្អ អត្រាសាច់ ២៧%-៣០%. ១០៥-១១០គ្រាប់ក្នុងមួយគីឡូក្រាម។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គ្រាប់ស្វាយចន្ទីទាំងនេះ ប្រមូលទិញក្នុងខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ និងរៀបចំលក់បន្តទៅខេត្តកំពង់ចាម និងប្រទេសវៀតណាម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើសុំដល់អ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីទាំងអស់ សូមជួយផ្សព្វផ្សាយបន្តអំពីអត្ថប្រយោជន៍នៃការចងក្រងបង្កើតសហគមន៍ទំនើបដំណាំស្វាយចន្ទីជូនដល់កសិករដែលដាំដុះដំណាំស្វាយចន្ទីរផងដែរ។

យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្មទំនើបចំនួន១០ ហើយ ដែលត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយសហគមន៍ទាំងនោះផ្តោតលើដំណាំយុទ្ធសាស្រ្តចំនួន៤ គឺដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ លើសពីនេះក្រសួងកសិកម្ម ក៏មានផែនការពង្រើកសហគមន៍កសិកម្មទំនើបចំនួន១០បន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ នេះ ទៅលើដំណាំយុទ្ធសាស្រ្តដែលមានស្រាប់៕

 

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម