សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ

21-មិនា-2025 - ម៉ោង 10:25:AM

អត្ថបទ៖ សំនៀង

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសបិទ និងទទួលស្វាគមន៍អ្នកហែលទឹកអន្តរជាតិ៥រូប បន្ទាប់ពីបញ្ចប់បេសកកម្ម​ហែលទឹក​រយៈពេល៤ថ្ងៃនៃ​ព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០​គីឡូ​ម៉ែត្រ ដើម្បីគាំទ្រសត្វផ្សោតកម្ពុជា»

 

នៅក្នុងកម្មវិធីមានការចូលរួមពីឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ភួង ទីណា នាយរងអធិការដ្ឋាន​រដ្ឋបាលជលផលទន្លេមេគង្គ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរ​ពាក់ព័ន្ធ មន្រ្តីជំនាញ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា លោកស្រី​បណ្ឌិត Frances Gulland តំណាងក្រុមអ្នកជំនាញថនិកសត្វសមុទ្រ និងដៃគូ​អភិវឌ្ឍន៍ ក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

 

លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្រុមអ្នកហែល​ទឹកអន្តរជាតិ ដែលទទួល​បាន​ជោគជ័យ នៅក្នុងដំណើរហែលទឹកដ៏វែងឆ្ងាយ រហូត​មកដល់​គោលដៅ​ជាស្ថាពរ និងដោយសុវត្ថិភាព។ និងសូមថ្លែងអំណរគុណដល់ អង្គការ WWF កម្ពុជា និងរដ្ឋបាលជលផល ដោយមានការគាំទ្រ និងសហការយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់យើងគ្រប់គ្នា ចំពោះទន្លេមេគង្គ និងសត្វផ្សោត ដែលជារតនៈសម្បត្តិរបស់ជាតិ។

 

លោកជំទាវបានបន្តទៀតថា ដ្បិតតែយុទ្ធនាការហែលទឹកទន្លេមេគង្គបិទបញ្ចប់ដោយជោគជ័យ តែការការពារនិងអភិរក្សសត្វផ្សោតនៅកម្ពូជាមិនទាន់បញ្ចប់ទេ។ ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ កំពុងបន្ត​​​​​​​រួមគ្នាបង្កើនសកម្មភាព និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត​ ជុំវិញការ​អភិរក្ស​​ធនធានធម្មជាតិ និងសត្វផ្សោតទន្លេមេគង្គ ឱ្យធនធានធម្មជាតិ​ពិសេសចំនួន​ផ្សោតកាន់តែបន្តកើនឡើងទៀតនាពេលអនាគត៕

 

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម