![]()
ដោយ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល និងខណ្ឌរដ្ឋបាលជលផលកោះកុង ចុះពិនិត្យស្ថានភាពសក្តា នុពល វឌ្ឍនភាពសកម្មភាពគ្រប់គ្រង បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍នេសាទព្រែកខ្សាច់ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកកោះកុង ខេត្តកោះកុង។
ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាននៃអគ្គនាយកដ្ឋានជលផល នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងជាតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អាជ្ញាធរឃុំ ភូមិ និងគណៈកម្មការសហគមន៍នេសាទព្រែកខ្សាច់ សរុបចំនួន១០នាក់។
លោក ចាប វន ជំទប់ទី១ឃុំព្រែកខ្សាច់ បានរាយការណ៍ពីស្ថានភាពសក្តានុពលនៃកន្លែងសហគមន៍នេសាទព្រែកខ្សាច់ ថា ធនធានជលផលមាននៅក្នុងកន្លែងសហគមន៍នេសាទ រួមមាន ព្រៃកោងកាង ៤៧៨ ហិកតា ស្មៅសមុទ្រ ១០២ ហិកតា វាលភក់ជាង៤០០ហិកតា សារាយសមុទ្រ ឆ្នេរខ្សាច់ ម្យ៉ាងទៀតសម្រាប់ជីវចម្រុះមានដូចជា គ្រែងឈាម គ្រំចំពុះទា អាវភក់ សត្វភេ សត្វស្លាប ហើយធនធានជលផលទាំងអស់នេះបានគាំទ្រដល់ជីវភាពនៃមុខរបររស់នៅរបស់ប្រជានេសាទប្រមាណ៧០-៨០ភាគរយ។
តាមការរាយការណ៍ពីលោក ម៉ឹង ឡាត់ ប្រធានសហគមន៍នេសាទ ក៏បានលើកឡើងថា សហគមន៍នេសាទបានរៀបចំផែនការគ្រប់គ្រង ជាលទ្ធផល បានសាងសង់ស្នាក់ការសហគមន៍ ទិញអូប័រ១គ្រឿង បោះបង្គោលកន្លែងស្មៅសមុទ្រនិងដាក់ប្រអប់សិប្បនិម្មិត ធនាគារក្តាមសេះជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ១គ្រួសារទទួលបាន៦០ម៉ឺនរៀល ឧបករណ៍ភ្ញាស់ក្តាមសេះ គាំទ្រដោយរដ្ឋបាលជលផល ហើយអង្គការ FFI បានជួយផែទូក និងសាងសង់ស្ពានដើរប្រវែង១០០ម៉ែត្រ។
ឯកឧត្តមទឹម បូរក្ស បានកោតសរសើរដល់អាជ្ញាធរឃុំ សហគមន៍នេសាទ អគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលកោះកុង ដែលបានខិតខំបំពេញភារកិច្ចដោយទទួលបានលទ្ធផលល្អប្រសើរ បានជួយអភិវឌ្ឍសហគមន៍នេសាទ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងសហគមន៍នេសាទ រហូតទទួលបានលទ្ធផលធនធានជលផលនៅមានជាសក្តានុពលដែលផ្គត់ផ្គង់ដល់មុខរបរប្រជានេសាទសហគមន៍ ប្រភេទសត្វកម្រផ្សេងៗនៅមានវត្តមានដូចជាសត្វភេ អណ្តើកសមុទ្រ និងសត្វផ្សោត២ប្រភេទ ស្ថិតនៅក្នុងដែនសហគមន៍នេសាទព្រែកខ្សាច់ គឺផ្សោតផ្កាឈូក និងផ្សោតក្បាលត្រឡោកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំ សហគមន៍នេសាទចុះពិនិត្យស្ថានភាពនៅក្នុងកន្លែងសហគមន៍នេសាទ ព្រៃកោងកាង និងលែងកូនក្តាមថ្មប្រមាណ៣០០ក្បាល ចូលក្នុងដងព្រែកកន្លែងសហគមន៍នេសាទព្រែកខ្សាច់ផងដែរ៕





រូបភាព៖ ក្រសួងកសិកម្ម
ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
03-មិថុនា-2026 - ម៉ោង 10:38:AM
28-ឧសភា-2026 - ម៉ោង 11:13:AM
21-ឧសភា-2026 - ម៉ោង 10:10:AM
21-ឧសភា-2026 - ម៉ោង 10:10:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា