![]()
ដោយ៖ កែវ រតនៈ
ក្រោមការសម្របសម្រួលលឿនរហ័ស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នើសុំរបស់អ្នកដឹកជញ្ជូនលើថ្នាលបច្ចេកវិទ្យា (អ្នករត់កង់បី) ដែលតំណាងឱ្យអ្នករត់កង់បីនៅទូទាំងប្រទេស ទទួលបានដំណោះស្រាយសះជាហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។
អ្នកនាំពាក្យបានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា អ្នករត់កង់បីនិងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ឯកភាព លើ ៣ចំណុចសំខាន់ៗដែលរួមមានការផ្តល់ថវិកាបន្ថែមជូនអ្នកបើកបរកង់បីចំនួន៥០០រៀលក្នុងមួយជើងដំណើរទៅលើតម្លៃអនុវត្តបច្ចុប្បន្នបណ្តោះអាសន្នរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងការកាត់កម្រៃជើងសារមិនឱ្យលើសចំនួន១៥ភាគរយ។ ដោយឡែក ការបិទអេបណាមួយពីក្រុមហ៊ុនទៅកាន់អ្នកបើកបរ ត្រូវមាននីតិវិធីច្បាស់លាស់និងជូនដំណឹងជាមុនជាចាំបាច់។
គួរបញ្ជាក់ថា ក្រុមអ្នករត់ម៉ូតូកង់បីឱ្យក្រុមហ៊ុន Grab បានចេញតវ៉ាជាបន្តបន្ទាប់តាំងពីខែមេសា ដើម្បីស្នើឱ្យក្រុមហ៊ុន បន្ថយការកាត់យកកម្រៃជើងសាក្នុងស្ថានភាពដែលតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ខ្លាំង។ ដោយឡែកការតវ៉ាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នៅខាងមុខក្រុមហ៊ុន Grabគឺជាការតវ៉ាលើកទី៣ហើយ ដែលមានអ្នករត់កង់បីប្រមាណ៥០នាក់ចូលរួម៕




រូបភាព៖ ក្រសួងការងារ
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
20-កក្តដា-2026 - ម៉ោង 03:58:PM
30-មិថុនា-2026 - ម៉ោង 02:32:PM
26-មិថុនា-2026 - ម៉ោង 11:44:AM
25-មិថុនា-2026 - ម៉ោង 01:20:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា