សារព័ត៌មានបៃតងប៉ុស្តិ៍

IDEA ជំរុញឱ្យផ្ដល់អត្ថប្រយោជន៍ជូអ្នកដែលធ្វើការនៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចក្នុងប្រព័ន្ធដែរពេលចូលជាសមាជិក ប.ស. ស.

11-ឧសភា-2026 - ម៉ោង 04:23:PM

ដោយ៖ កែវ រតនៈ

ក្នុងឱកាសប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ  ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” លោក​ វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ IDEA  បានមានប្រសាសន៍  ថា អ្នកដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់ប្រទេសជាតិ ហើយក៏ជាតួអង្គមួយដែលធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចំរើនផងដែរ។ លោកបន្តថាអ្នកធ្វើការនៅក្នុង​ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាផ្នែកមួយរុញឱ្យអនុត្តទៅបានគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំណត់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមឆ្នាំ២០៣០​ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីធានានូវសុខភាព ធានាអាយុជីវិត និងជីវភាព លោកជំរុញ ឱ្យរដ្ឋាភិបាលផ្ដល់អត្ថប្រយោជន៍បីចំណុចចំពោះអ្នកដែលធ្វើការនៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលជាសមាជិក ប.ស. ស.ដូចអ្នកដែលធ្វើការនៅផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា អ្នកបម្រើការនៅក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានយ៉ាងតិច៣ប្រភេទក្នុងនោះបុគ្គលស្វ័យនិយោជគឺជាក្រុមមួយដែលក្រសួងការងារ បានដាក់ឱ្យចូលរួមក្នុងរបបថែទាំសុខភាព។ យ៉ាងនេះក្តី ឯកឧត្តមក៏ជំរុញឱ្យអ្នកបម្រើការនៅក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមកបម្រើការនៅក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធវិញខណៈដែលបច្ចុប្បន្នក្រសួងកំពុងត្រូវ​ការកម្លាំងពលកម្មជាង៩ម៉ឺននាក់។

យោងតាមការចុះផ្សាយរបស់បេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា . បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺនិយោជកមានកាតព្វកិច្ចចុះបញ្ជីកម្មករនិយោជិតរបស់ខ្លួនជាសមាជិក ប.ស.ស. ដើម្បីទទួលបានការគាំពារតាមរយៈរបបសន្តិសុខសង្គមយ៉ាងយូរ ៣ថ្ងៃ ក្រោយថ្ងៃចូលធ្វើការ លើកឡែងតែកម្មករនិយោជិតដែលមានប័ណ្ណសមាជិក ប.ស.ស. រួចហើយ។ ចំពោះបុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះមានកាតព្វកិច្ចចូលរួមភាគទានរបបសន្តិសុខសង្គមទាំង ៤ផ្នែក រួមមាន៖១/.ផ្នែកប្រាក់សោធន ២/.ផ្នែកថែទាំសុខភាព៣/.ផ្នែកហានិភ័យការងារ៤/.ផ្នែកនិកម្មភាពការងារ។

ដោយឡែកបុគ្គលស្វ័យនិយោជន៍ ដែល មានសិទ្ធិចុះបញ្ជីក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាម  របបភាគទានដោយស្ម័គ្រចិត្តដោយមានអាយុមិនលើសពី៦០(ហុកសិប)ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព) និងវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

 រូបភាព៖​ IDEA

ព័ត៌មានទាក់ទង

កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម