សារព័ត៌មានបៃតងប៉ុស្តិ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ

07-ឧសភា-2026 - ម៉ោង 03:41:PM

ដោយ៖ សំនៀង

 

មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បាន និងកំពុងផ្តល់ឱកាសឱ្យពលករដែលទើបត្រឡប់មកពីប្រទេសថៃ មកធ្វើតេស្ត​បញ្ជាក់​សមត្ថ​ភាព​លើជំនាញក្នុងវិស័យសំណង់ចំនួន៨ ដើម្បីទទួលបានវិញ្ញាបនបត្រ​គុណ​វុឌ្ឍិ​ជាផ្លូវការ។

 

លោក ធូ សុភាព នាយកវិទ្យាស្ថាន បានឱ្យដឹងថា មកទល់ពេលនេះ វិទ្យាស្ថានបានរៀប​ចំការ​ធ្វើតេស្តចំនួន ៣លើករួចមកហើយ ដែលមានពលករចូលរួមសរុបចំនួន ៩៦នាក់។ ជំនាញ​ដែល​ត្រូវបានវាយតម្លៃរួមមាន ការងារផ្សារអគ្គិសនី ការ៉ូ កំបោរ បណ្តាញទឹក រន្ទា និងសសៃ​ដែក​ជាដើម។ លោកបានបន្តថា ការធ្វើតេស្តនេះ ធ្វើឡើងក្រោមការយកចិត្ត​ទុកដាក់របស់​រដ្ឋា​ភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយពុំមានការបង់​ប្រាក់នោះ​ឡើយ។ វិញ្ញាបនបត្រដែលទទួលបាន មិនត្រឹមតែបញ្ជាក់ពីសមត្ថភាពពិតរបស់ពលករ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃជាអន្តរជាតិ  ដែលអាចឱ្យពួកគាត់ដាក់ពាក្យធ្វើ​ការក្នុង​ក្រុម​ហ៊ុន​ធំៗទាំងក្នុង និងក្រៅប្រទេស ជាមួយប្រាក់បៀវត្សរ៍សមរម្យ។

 

លោក ឈន ពិសិដ្ឋ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ពលករម្នាក់ដែលមក​ធ្វើតេស្ត​ជំនាញផ្សារ បានសម្តែងនូវក្តីរំភើប និងចាត់ទុកកម្មវិធីនេះថា ជា "ការជួយសង្គ្រោះប្រជាជន"។ លោកបានសង្កត់ធ្ងន់ថា៖ «នៅពេលយើងមានសញ្ញាបត្រទទួលស្គាល់ជំនាញពីមុន យើងនឹង​ទទួលបានប្រាក់កម្រៃខ្ពស់ ហើយក្រុមហ៊ុនណាក៏គេទទួលស្គាល់ដែរ។ បើគ្មានសញ្ញាបត្រទេ យើងអាចក្លាយជាកូនចៅគេរហូត ហើយប្រាក់ខែក៏បានតិចជាងគេ»។

 

លោកនាយកវិទ្យាស្ថានក៏បានអំពាវនាវដល់បងប្អូនពលករដទៃទៀត ដែលមានជំនាញស្រាប់​តែមិនទាន់មានសញ្ញាបត្រ ឱ្យរួសរាន់មកចុះឈ្មោះធ្វើតេស្តនៅវិទ្យាស្ថានដែលមានទីតាំងនៅ សង្កាត់រកាក្នុង ក្រុងដូនកែវ៕

ព័ត៌មានទាក់ទង

កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម