សារព័ត៌មានបៃតងប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ពីការបិទ និងបើកការនេសាទដែលច្បាប់បានកំណត់

03-មិថុនា-2026 - ម៉ោង 10:38:AM

ដោយ៖ កែវ រតនៈ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បៃតងប៉ុស្តិ៍តាមបណ្ដាញសង្គមតេឡេក្រាមថា រដូវបិទនេសាទ គឺចាប់ពីថ្ងៃទី​១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះ​តំបន់គ្រប់គ្រងជលផលទឹក​សាប​ដែលស្ថិត​នៅ ខាងជើង​ខ្សែស្រប​ទន្លេ​ចតុម្មុខ។ ចាប់​ពីថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី៣១ ខែតុលា ចំពោះ​​តំបន់គ្រប់គ្រងជលផលទឹក​សាប​ដែលស្ថិត​នៅ ខាងត្បូង​ខ្សែស្រប​ទន្លេ​ចតុម្មុខ។

 

ឯកឧត្តមបន្ថែមថា​ រដូវបិទនេសាទ ប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទ អាចនេសាទបានដោយប្រើឧបករណ៍នេសាទខ្នាតតូច (គ្រួសារ) លើកលែងតែកន្លែងអភិរក្សដែលហាមធ្វើនេសាទគ្រប់ពេលវេលា​និងឧបករណ៍នេសាទគ្រប់ប្រភេទ។ ហើយការធ្វើនេសាទខ្នាតតូច (គ្រួសារ) មិនតម្រូវឱ្យមានលិខិតអនុញ្ញាតធ្វើនេសាទនោះទេ ​។

ដោយឡែករដូវបើកនេសាទ គឺចាប់ពីថ្ងៃទី១ តុលា ដល់ថ្ងៃទី៣១ ឧសភា ចំពោះតំបន់គ្រប់គ្រងជលផលទឹក​សាប​ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ។ ចាប់ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី៣០ មិថុនា ចំពោះតំបន់គ្រប់គ្រងជលផលទឹកសាបដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។​

 

ច្បាប់ស្តីពីជលផលដែលបានកំណត់ឱ្យមានរដូវបិទនិងរដូវបើកនេសាទ គឺដើម្បីរក្សានិរន្តរភាពនៃធនធានជលផល។ ការខិតខំប្រឹងប្រែងចូលរួមនិងអនុវត្តច្បាប់នាំឱ្យផលនេសាទទឹកសាបមានការកើ នឡើងគួជាទីមោទនៈនេះ នាំឱ្យមហាជនមានការអបអរសាទរ និងសប្បាយរីករាយ។ មច្ឆជាតិដែលកើនឡើងនេះ គឺដោយមានការចូលរួម ថែរក្សា ការពារ អភិរក្ស ទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលពីសមត្ថកិច្ចជំនាញជលផល កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីអ្នកសារព័ត៌មានក៍ដូចជាអ្នកពាក់ព័ន្ធផងដែរ។

   

រដូវបិទនេសាទមិនប៉ះពាល់ដល់អ្នកនេសាទនោះទេ ប្រជានេសាទនៅតែអាចធ្វើនេសាទដោយឧបករណ៍នេ​សាទ​ខ្នាតតូច(គ្រួសារ)ស្របតាមច្បាប់ស្តីពីជលផល។​ ផ្ទុយទៅវិញរដូវបិទនេសាទនាំឱ្យរក្សាបាននូវផលស្តុកមច្ឆជាតិនិងមានការកើនឡើងជាបន្តបន្ទាប់។

 

បើតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យបញ្ជាក់ឱ្យដឹងថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ក្នុងឆ្នាំ២០២៥ ហើយធៀបនឹងឆ្នាំ២០២៤ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕

 

ព័ត៌មានទាក់ទង

កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម