សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន

08-មិថុនា-2026 - ម៉ោង 02:39:PM

ដោយ៖ កែវ រតនៈ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មកុំឱ្យបើកបរលើសល្បឿនកំណត់។

 

ឯកឧត្តមបន្តថា ប្រព័ន្ធ Sensor នេះនឹងបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ហើយពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុន នឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់តែម្ដង។

 

យ៉ាងនេះក្តីឯកឧត្តម​ មិនទាន់អាចបញ្ជាក់ថានឹងដាក់ប្រព័ន្ធ Sensorនៅពេលណានោះទេ ដោយរងចាំការពិនិត្យ និងពិចារណាជ្រើសរើសយកមើលបច្ចេកវិទ្យាមួយដោយសារបច្ចុប្បន្ន មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាម៉េរិក និងអឺរ៉ុប។

 

គួរបញ្ជាក់ថា ​នៅពេលថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្ដាលឱ្យកម្មករ កម្មារិនី របួស នឹងស្លាប់គួរឱ្យកត់សម្គាល់ដែលបានកើតឡើងក្នុងខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ។ ខណៈដែល ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍នេះ អត្រាអ្នកស្លាប់កើនឡើងប្រមាណ១០ភាគរយ របួសមានកំណើនជាង១០០នាក់៕

 

ព័ត៌មានទាក់ទង

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម