សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង

03-មិថុនា-2026 - ម៉ោង 02:58:PM

ដោយ៖ កែវ រតនៈ

យោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនិរាករណ៍អនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការ កំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ក្នុងឃុំ។
ក្រោពីនេះ ផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា នោះ ត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រមបរិស្ថាននិង ធនធានធម្មជាតិ និងបទប្បញ្ញត្តិជាធរមាន។

ករណីនេះ ប្រធាន​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ជ្រោយ​ស្វាយ​ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង លោក​ស្រី ចាន់ គឹមចេង បានប្រាប់បៃតងប៉ុស្តិ៍ថាសហគមន៍លោកស្រីក៏ក៏មានផលប៉ះពាល់ផងដែរ ព្រោះមិនដឹងថាអនុក្រឹត្យនេះមានព្រំប្រទល់ដីត្រឹមណាដែលធ្វើឱ្យ គណៈកម្មការ និងប្រជាសហគមន៍លំបាកក្នុងការដើរល្បាតជាពិសេសពេលដែលជួបបទល្មើសដែលបានកើតឡើងព្រោះមានការលើកឡើងថាទីតាំងដែលគេធ្វើសកម្មភាពនោះត្រូវបានកាត់ចេញពីសហគមន៍ហើយ ។ លោកស្រីបន្តថាករណីនេះក៏ធ្វើឱ្យបាត់បង់ទំនុកចិត្តរវាងសមាជិកសហគមន៍ជាមួយគណៈកម្មការសហគមន៍ ព្រមតាំងមានការសង្ស័យទៅលើគ្នាទៅវិញទៅមកតាំងពីអនុក្រឹត្យលេខ២៤៥នេះចេញមក​។

លោកស្រី បន្ថែមថា នៅពេលដែលលោកស្រីបានឃើញអនុក្រឹត្យចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចនិរាករណ៍អនុក្រឹត្យលេខ២៤៥នេះវិញលោកស្រីពិតជាសប្បាយចិត្តព្រោះទាំងគណៈកម្មការ និងសមាជិកអាចដើរល្បាត ទប់ស្កាត់បទល្មើសដោយមិនព្រួយបារម្ភ និងមិនមានការសង្ស័យគ្នាទៅវិញទៅមក។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានចេញមួយស្តីពី
ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «ជ្រោយស្វាយ» នៃតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្ថិតក្នុងភូមិឈើនាង ភូមិសារាយ ភូមិស្រឡៅ ភូមិកំពង់ស្ពឺ ភូមិជ្រោយស្វាយកើត និងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។សហគមន៍តំបន់ការពារធម្មជាតិដែលមានទំហំ៥២២ ហិកតា បង្កើតឡើងក្នុងគោលបំណងចូលរួមគ្រប់គ្រង ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានទាក់ទង

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម