សារព័ត៌មានបៃតងប៉ុស្តិ៍

ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ២ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញនៅវិទ្យាស្ថាន RPITST នៅខេត្តតាកែវ

21-ឧសភា-2026 - ម៉ោង 10:10:AM

ដោយ៖ កែវ រតនៈ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ(RPITST) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែង ដោយផ្ដោតលើ ១០មុខជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M)។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មកត្រីមាសទីមួយនៃដើមឆ្នាំនេះ RPITST បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុបចំនួន ២ ១០២នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួ​សារក្រីក្រ និងងាយរងហានិភ័យចំនួន ៤៨៩នាក់។ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ១០រួមមាន ជំនាញដំឡើងបណ្តា យន្ត, ជំនាញ​ជួសជុលម៉ាស៊ីនធុនតូច, ជំនាញសេវាកម្មការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ជំនាញសេវាកម្មកុំព្យូទ័រ, ជំនាញសេវាកម្មម្ហូបខ្មែរ, ជំនាញសេវាកម្មសម្អាងកាយ, ជំនាញការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព និងជំនាញផ្សា​អគ្គិស​នី។

សម្រាប់វគ្គសិក្សាវគ្គថ្មី សិស្សានុសិស្សបន្តចុះឈ្មោះនៅក្នុងកម្មវិធី App TVET 1.5M និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៨ ៥២២ ៦៤៥/ ០១០ ៨៧៨ ឬអញ្ជើញមកវិទ្យាស្ថាន​ដោយផ្ទា​​ល់ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ខណ្ឌដូនកែវ ខេត្តតាកែវ៕

 រូបភាព៖

ព័ត៌មានទាក់ទង

កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម