
ដោយ៖ វិចិត្រ
ក្រសួងកសិកម្ម បានសហការជាមួយដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ដើម្បីគាំទ្រកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ធំ។ ក្នុងណើរចុះពិនិត្យនោះ ធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី១៩ ដល់២០ ខែឧសភា ឆ្នាំ២០២៦។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាដំណើរចុះពិនិត្យនោះ ក្រុមការងារបានវាយតម្លៃការផលិត និងការបញ្ចូលប្រើប្រាស់ធ្យូងអង្កាម (Biochar) ជី និងថ្នាំកសិកម្មដែលផ្សំពីធ្យូងអង្កាម ការដាំដុះដំណាំចង្ក្រង់ស្វា ដើម្បីកែលម្អគុណភាព ឬ ជីជាតិដី ការពិសោធន៍ប្រៀបធៀបប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំដំណាំ លើទិន្នផល និងគុណភាពគ្រាប់ស្រូវ និងគ្រាប់ស្វាយចន្ទី ហើយក្នុងនោះក៏រួមទាំងដំណើរការរបស់រោងសម្ងួតកសិផល និងម៉ាស៊ីនបូមទឹកដែលប្រើថាមពលព្រះអាទិត្យ។
ក្នុងនោះដែរ ក្រុមការងារក៏បានជួបជាមួយមន្ត្រីសាកលវិទ្យាល័យភូមិន្ទកសិកម្ម មន្ទីរកសិកម្មខេត្ត និងទីប្រឹក្សាដៃគូអភិវឌ្ឍ និងក្រុមហ៊ុន ដោយបានលើកអំពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗរបស់ក្រសួងកសិកម្ម។
ជាមួយគ្នានោះក្រុមការងារបានផ្តល់ការណែនាំ ដើម្បីកែលម្អការផ្សព្វផ្សាយបញ្ចូល និងការប្រើប្រាស់បច្ចេកទេសខាងលើ សំដៅអភិវឌ្ឍវិស័យកសិកម្មជាតិ ពោលគឺធ្វើឱ្យកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្មផលិតស្បៀងអាហារដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាព កើនប្រាក់ចំណូល។
សម្រាប់ក្រសួងកសិកម្ម ការថែរក្សាធនធានធម្មជាតិកសិកម្ម ដូចជា ដី ទឹក និងព្រៃឈើ គឺជាការបង្កើនភាពធន់ និងបន្ថយការបង្កបញ្ហានានាដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុជាដើម៕
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
20-កក្តដា-2026 - ម៉ោង 03:58:PM
30-មិថុនា-2026 - ម៉ោង 02:32:PM
26-មិថុនា-2026 - ម៉ោង 11:44:AM
25-មិថុនា-2026 - ម៉ោង 01:20:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា