សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ

8 ម៉ោងមុន

ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រង​សំណល់​រឹង រាវឱ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់បរិស្ថាន។ ដើម្បីឱ្យស្របនឹងនីតិវិធីច្បាប់ និងបទដ្ឋាន​គតិ​យុត្តធរមានបានត្រឹមត្រូវ ក្រសួងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន ធ្វើការតម្កល់ប្រាក់ធានាហិរញ្ញវត្ថុ សម្រាប់​ការស្ដារបរិស្ថានឡើងវិញ និងរៀចំផែនការស្តារបរិស្ថាន នៅពេលមុនពេលបញ្ចប់អាជីវកម្មឱ្យ​ស្រប​តាម​ការតម្រូវដែលមានចែងក្នុងររបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ នេះបើតាមការផ្សព្វ​ផ្សាយ​របស់ក្រសួងបរិស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។  

 

ក្រសួងបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួម​ពីមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យការគ្រប់គ្រងបរិស្ថាន និងត្រួត​ពិនិ​ត្យ​ទីតាំងក្រុមហ៊ុនខាងលើ ដោយបានឃើញថា ក្រុមហ៊ុននេះ ពុំបានដំណើរការអាជីវកម្ម ដោយសារ​អាជ្ញា​បណ្ណ​អាជីវកម្មរុករករ៉ែ របស់ក្រសួងរ៉ែ និងថាមពល ហួសសុពលភាព ចាប់តាំងពីខែមីនា ឆ្នាំ២០២៦​មក​ម៉្លេះ។

 

បើតាមក្រសួងបរិស្ថាន ក្រុមហ៊ុននេះ ក៏កំពុងស្នើសុំ បន្តសុពលភាពអាជ្ញាបណ្ណឡើងវិញផងដែរ។ ក្នុងនោះ​ក្រុម​ការ​ងារ​​បាន​យក​សំ​ណាកទឹកចំនួន១ សំណាក និងសំណាកដី ចំនួន២សំណាក មកវិភាគនៅ​មន្ទីរ​ពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីធ្វើជាមូលដ្ឋាក្នុងការវាយតម្លៃ សម្រាប់ការស្ដារបរិស្ថានឡើងវិញ។

 

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាន និងកំពុង បន្តជំរុញការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអាជីវកម្ម សិប្ប​កម្ម និងរោងចក្រនានា ដែលមិនគោរពបទដ្ឋានគតិយុត្ត បង្កការបំពុល ឬប៉ះពាល់ដល់ធនធានធម្មជាតិ៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក ក្រសួងបរិស្ថានបើកយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយកទៅដាំនៅទីសាធារណៈ ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម