សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះកសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ករណីនៅបន្តបញ្ចេញសំណល់រាវបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសារធារណៈ

08-កក្តដា-2025 - ម៉ោង 04:38:PM

អត្ថបទ៖ វិចិត្រ

ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះកសិដ្ឋានចិញ្ចឹមជ្រូកសូ សាវឿន ក្នុងការណីនៅបន្តបញ្ចេញសំណល់រាវបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសារធារណៈ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលប៉តងប៉ុស្តិ៍ទើបទទួលបាននៅថ្ងៃនេះ។

តាមរយៈលិខិតជូនដំណឹងខាងលើបានលើកឡើងថា «ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈនិងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ កាការបញ្ចេញសំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ ក្នុងករណីមិនអនុវត្តតាមការសម្រេចរបស់ក្រសួងបរិស្ថាន ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។»

លិខិតដដែលបានបញ្ជាក់ថា  កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ដែលមានអាសយដ្ឋានស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦២ មាត្រា១៦៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ២៧៕

 

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម