សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

11-កក្តដា-2025 - ម៉ោង 09:41:AM

អត្ថបទ៖ យូ វាសនា

យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម​​​​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានដឹកនាំកិច្ចប្រជុំលើកទី៤ នៃ ក.ជ.អ.ច. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន​​ទី១ ឯកឧត្តមអនុប្រធានទី២ និងសមាជិក សមាជិកាសរុប ៦៣រូប មកពីក្រសួង-ស្ថាប័ន តំណាងរដ្ឋបាលរាជធានី-ខេត្ត និងស្ថាប័នជំនាញ។

 

អង្គប្រជុំបានសាទរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ ក.ជ.អ.ច រហូតទទួលបានលទ្ធផលគួរឱ្យ​​កត់​​​​សម្គាល់រួមមាន៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ (CCCSP 2024-2033)។ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0)ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ របាយការណ៍តម្លាភាពពីរឆ្នាំម្តងលើកទី១(BTR1) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិង ប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាស្តីពីច្បាប់សមុទ្រ(BBNJ)។ ការងារការកៀរគរធនធាន និងយុទ្ធសាស្រ្ដការទូតវបរិស្ថាន និងសមិទ្ធផលជាច្រើនទៀត។

 

ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងអំណរគុណចំពោះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា ដែលផ្តល់ការគាំទ្រ និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និង អរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលបានរួមគ្នាគិត រួមគ្នាធ្វើ ទើបសម្រេច​​បានជាលទ្ធផលដ៏ត្រជះត្រចង់នេះឡើង និងជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់កម្ពុជា ក៏ដូចជាការបង្ហាញនូវឆន្ទៈនយោបាយជូនដល់សហគមន៍អន្តរជាតិ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឆ្លើយតបនឹងការបប្រែប្រួលអាកាសធាតុ ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសមានអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

 

ស្របគ្នានេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានលើកពីវឌ្ឍនភាពនៃការរៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅខ្នងផ្សារ និងទេទឹកពុះនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាភាពជាក់ស្តែងមួយនៃការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី ក្នុងការអភិវឌ្ឍដោយចីរភាពប្រកបដោយការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន ដើម្បីឧត្តមប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះណាគ្រី មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ និងយកគ្រឿងចក្រកាយដី​ សំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​ ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០% ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម