
អត្ថបទ៖ សំនៀង
តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំ បានចំនួន៣៩០៤២ដើម ក្នុងនោះ មានកូនត្នោត៤២៧២ ដើម កូនឈើព្រៃចំនួន ១៥៨១៥ដើម និងឈើហូបផ្លែ ៦២០៣ដើម។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើ នៅតាមថ្នាលរៀបចំដោយមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅក្នុងខេត្តត្បូងឃ្មុំ សៀមរាប កោះកុង កំពង់ស្ពឺ និងមណ្ឌលគីរី បានចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម សម្រាប់ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅតាមន្ទីរបរិស្ថានរាជធានីខេត្ត និងថ្នាលបណ្តុះកូនឈើនៅតាមតំបន់ សរុបចំនួន ៥៥ទីតាំង ក្នុងឆ្នាំ២០២៥នេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំជាបណ្តើរៗ។
កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕





កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះណាគ្រី
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ
ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងយកគ្រឿងចក្រកាយដី សំរាមដើម្បីរំដោះទឹកលិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦
ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០%
ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ
ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨
07-តុលា-2025 - ម៉ោង 03:59:PM
07-តុលា-2025 - ម៉ោង 11:55:AM
06-តុលា-2025 - ម៉ោង 10:35:AM
03-តុលា-2025 - ម៉ោង 10:30:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា