សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ

30-កក្តដា-2025 - ម៉ោង 11:51:AM

អត្ថបទ៖ វិចិត្រ

 

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ កក្កដានេះ បានអំពាវនាវដល់ កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។

 

ក្នុងនោះក្រសួងថា ខ្លួនបាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា កម្មសិក្សាការី និងពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព៕

 

ព័ត៌មានទាក់ទង

កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះណាគ្រី មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ និងយកគ្រឿងចក្រកាយដី​ សំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​ ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០% ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម