អត្ថបទ៖ យូ វាសនា
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមកូនឈើ ចំនួន ៣ ១០៧ ៨៥១ ដើម មានកូនត្នោតមានចំនួន ១ ៣២៩ ៥៥១ ដើម កូនឈើព្រៃចំនួន ១ ៦៥៦ ៧៤២ ដើម និងកូនឈើហូបផ្លែចំនួន ១២១ ៥៥៨ ដើម។
ដោយឡែកក្នុងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើព្រៃសរុបចំនួន ២ ៨៨៧ ដើម ដោយក្នុងនោះ មន្ទីរបរិស្ថានខេត្តកំពតបណ្តុះបានកូនឈើព្រៃចំនួន ៧៧ ដើម មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ៖ បណ្តុះកូនឈើព្រៃបានចំនួន ៣០ ដើម មន្ទីរបរិស្ថានខេត្តព្រះវិហារបណ្តុះកូនឈើព្រៃបានចំនួន ៣៤៥ ដើម និងកូនឈើហូបផ្លែ ចំនួន ៩៣៥ដើម និងមន្ទីរបរិស្ថានខេត្តសៀមរាប ៖ បានបណ្តុះកូនឈើព្រៃចំនួន ១ ៥០០ដើមផងដែរ។
ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ ដោយជំរុញឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងស្តារព្រៃ ក្នុងការចូលរួមការពារអភិរក្សព្រៃឈើនិងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ ហើយអាចលក់កាបូន ក៏ដូចជាជួយបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍ ក្នុងនោះយុទ្ធនាការ «ពន្លកបៃតង» ត្រូវបានប្រារព្ធឡើងជាលើកទី១ កាលពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ និងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមទីសាធារណៈ ដាំតាមសហគមន៍ និងដាំស្តារព្រៃបានចំនួន ១,៣លានដើម៕
រូបភាព៖ បណ្ដាញសង្គម
03-កញ្ជា-2025 - ម៉ោង 03:10:PM
18-សីហា-2025 - ម៉ោង 02:16:PM
18-សីហា-2025 - ម៉ោង 10:59:AM
06-សីហា-2025 - ម៉ោង 09:32:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា