ខណៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) កំពុងដំណើរ កម្ពុជាសង្ឈឹមថា កិច្ចប្រជុំនេះនឹងផ្តល់ផ្លែផ្លែល្អបន្ថែមទៀតដល់កិច្ចព្រមព្រៀងបទឈប់បាញ់។
ក្រសួងការពារជាតិកម្ពុជាសរសេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២២ ខែសីហានេះយ៉ាងដូច្នេះថា “កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ អាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញបានឆាប់រហ័ស។”
សូមបញ្ជាក់ថា គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹកថ្ងៃទី២២ ខែសីហានេះ កំពុងបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន នៅខេត្តស្រះកែវ ប្រទេសថៃ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១៕
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា