សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ

27-សីហា-2025 - ម៉ោង 02:25:PM

អត្ថបទ៖ កែវ រតនៈ

ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់​ឧបករណ៍​បច្ចេកទេស​ចំនួន ៤៥គ្រឿង ជូនក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ច​ការងារប្រើ​ប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេល​ចុះធ្វើអធិ​ការកិច្ច​ការ​ងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌ​សុវត្ថិភាព និងសុខ​ភាព​ការ​ងារ​(OSH) នៅតាម​សហ​គ្រាស និងគ្រឹះស្ថាន។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការ​ក្រសួង ក្រោមអធិបតីភាព​ឯកឧត្ដម សោម ចំណាន រដ្ឋលេ​ខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដោយអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង មន្ត្រី​អធិការកិច្ច​ផ្នែក​សុវត្ថិ​ភាព និង​សុខ​ភាពការ​ងារនៃនាយក​ដ្ឋានពេទ្យ​ការងារ លោក Anwer Hasso នាយក​គម្រោង GIZ FABRIC Cambodia និង​ក្រុមការងារ​សម្រប​សម្រួល​នៃ​គម្រោង GIZ FABRIC Cambodia។

នាឱកាសនោះ ឯកឧត្តម សោម ចំណាន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia ដែលបន្តកិច្ចស​ហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជា​មួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលជាច្រើន ដែលបាននិងកំពុងរួមចំណែក​ដល់ការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ចការ​ងារនៅប្រទេស​កម្ពុជាឱ្យ​កាន់​តែមាន​សមត្ថ​ភាព តម្លាភាព ប្រសិទ្ធ​ភាព និង​ទទួលបាន​ការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឧបករណ៍បច្ចេកទេសនេះ ពិតជាមានសារ:សំខាន់ចាំបាច់ ដើម្បី​ពង្រឹង​ការអនុវត្តច្បាប់ និងលិខិតបទ​ដ្ឋាន​​គតិយុត្តពាក់ព័ន្ធវិស័យការងារ ជាពិសេសការ​ធ្វើ​ឱ្យប្រសើរ​​ឡើងនូវ​អនុលោម​ភាពលក្ខ​ខណ្ឌ​សុវត្ថិភាព និងសុខភាព​ការងាររបស់បង​ប្អូនកម្មករ​និយោជិត។

សូមបញ្ជាក់ថា ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia បានប្រគល់ជូនរួមមាន ឧបករណ៍វាស់កម្រិតសំឡេង (Sound Level Meter and calibrator), ឧបករណ៍វាស់កម្រិតសំឡេងរំខាន (Personal Noise Dosimeter and calibrator), ឧបករណ៍វាស់កម្រិតពន្លឺ (Lux meter), ឧបករណ៍​វាស់​បរិយា​ការណ៍​កម្តៅ (Heat index WBGT meter), ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស (Gas Detector) និងឧបករ​ណ៍​ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ (Personal Air Sampling Pump)៕

 ក្នុងឱកាសនោះ ប្រតិភូ GIZ FABRIC Cambodia ក៏បានអញ្ជើញទៅទស្សនកិច្ចក្រុមការងារ Call Center ដែលជាប្រព័ន្ធ Hotline ១២៩៧ ដែល​បម្រើដល់ការ​ស្វែងរក​ការ​ងារ​ធ្វើរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញផងដែរ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT)ចុះទៅពិនិត្យស្ថានភាពព្រំដែននាខេត្តពោធិ៍សាត់ ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ដោយឥតលក្ខខណ្ឌ កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ប្តេជ្ញាយ៉ាងមុតមាំអនុវត្តបទឈប់បាញ និងគោលការណ៍ឯកភាព១៣ចំណុចរបស់(GBC) កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងផ្តល់ផ្លែផ្កាល្អបន្ថែមទៀតដល់បទឈប់បាញ់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម