សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អាជ្ញាធរមីនកម្ពុជាថា៖ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីខ្លួនដូច្នេះមិនត្រូវការមីនថ្មីណាមួយទៀតទេ

18-សីហា-2025 - ម៉ោង 05:00:PM

អត្ថបទ៖ វិចិត្រ

 

អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានថ្លែងថា កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន ដូច្នេះកម្ពុជាមិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីសម្លាប់ ឬបង្កការលំបាកដល់ប្រជាជនរបស់ខ្លួន។  

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន​ មានប្រសាសន៍ថា កម្ពុជាពុំមានមីនថ្មីទេ កម្ពុជាមានតែមីនចាស់ដែលនៅក្នុងតំបន់អតីតសមរភូមិ។ កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារមីន ដូច្នេះកម្ពុជាដឹងថាមីនវាសាហាវ ហើយនាំមកនូវគ្រោះមហន្តរាយដល់ក្រុមគ្រួសារនៅពេលមានគ្រោះថ្នាក់ដោយសារមីន។

 

ក្នុងនោះឯកឧត្តមក៏បានលើកឡើងដែរថាមីនគឺជាសត្រូវរបស់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។ កម្ពុជាជាប្រទេសនាំមុខគេដ៏ឆ្នើមដែលបានទទួលស្គាល់ពីសហគមន៍អន្តរជាតិថាជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន ហើយនិងចូលរួមជាមួយប្រទេសដទៃទៀតក្នុងការទប់ស្កាត់ និងការប្រើប្រាស់មីន ក្នុងចំណោមប្រជាជនជាង១៦០ប្រទេស​។

 

ឯកឧត្តម លី ធុជ លើកឡើងបន្តថា ក្នុងនាមជាប្រទេស និងជាតិសាសន៍មួយដែលរងគ្រោះដោយសារមីន ហើយនិងជាប្រទេសដែលចូលរួមចលនាប្រឆាំងនឹងការប្រើប្រាស់មីន ដើម្បីពិភពលោកមួយគ្មានមីន កម្ពុជា ចូលរួមសោកស្តែងចំពោះទាហានថៃដែលបានរងគ្រោះថ្នាក់ដោយសារគ្រាប់មីន។

 

ជាមួយគ្នានេះ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជារូបនេះ បានព្រមានពីគ្រោះថ្នាក់ដោយសារគ្រាប់មីន បើទាហានថៃនៅតែបន្តដើរចូលក្នុងទឹកដីកម្ពុជា ព្រោះថាតំបន់នោះជាតំបន់អតីតសមរភូមិ ហើយពោរពេញទៅដោយគ្រាប់មីនចាស់ និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនដែលនៅសេសសល់ ហើយកម្ពុជានឹងធ្វើការបោសសំអាតសំណល់គ្រាប់មីនចាស់ៗទាំងនោះឱ្យអស់ នៅពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ ព្រមព្រៀងកំណត់ខ្សែបន្ទាត់ព្រំដែនជាក់លាក់។

 

ក្នុងនាមអនុប្រធានទី១អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានអំពាវឱ្យភាគីថៃវិលមករកកិច្ចសន្ទនាតាមផ្លូវការទូតដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ចប់នូវរាល់បញ្ហាផ្សេងៗដែលនៅសេសសល់ ហើយបើកផ្លូវឱ្យអាជ្ញាធរខាងវិស័យមីននៃប្រទេសទាំងពីរអាចធ្វើការបោសសំអាតគ្រាប់រំសេវរបស់ខ្លួននៅតាមតំបន់ដែលត្រូវការបោសសំអាត៕   

 

ព័ត៌មានទាក់ទង

គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT)ចុះទៅពិនិត្យស្ថានភាពព្រំដែននាខេត្តពោធិ៍សាត់ ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ដោយឥតលក្ខខណ្ឌ កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ប្តេជ្ញាយ៉ាងមុតមាំអនុវត្តបទឈប់បាញ និងគោលការណ៍ឯកភាព១៣ចំណុចរបស់(GBC) កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងផ្តល់ផ្លែផ្កាល្អបន្ថែមទៀតដល់បទឈប់បាញ់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម