សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អគ្គនាយកCMAC អំពាវ​នាវឱ្យពលរដ្ឋនៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកជាំក្សាន្តប្រុងប្រយ័ត្នដើម្បីកុំឱ្យប៉ះពាល់ពីការទម្លាក់គ្រាប់បែកចង្កោមពីទាហានសៀម

12-សីហា-2025 - ម៉ោង 11:11:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ហៅកា​ត់ CMAC  បានចុះផ្សាយថា ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីសៀមបានប្រើប្រាស់កាំភ្លើង​ធំ១៥៥ ម.ម.​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិតនៅលើដើមឈើ​ ឬលើដំបូល​ផ្ទះ​ ឬលើដី​ ឬក្នុងដី​ ឬក្នុងទឹកជាដើម។

លោកបន្តថា កម្លាំងអង្គភាពCMACបានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន​ និងកំពុង​តែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហេង រតនា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់​ដោយគ្រាប់​​បែកចង្កោ មនៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

ជាមួយគ្នានេះលោកជំរុញឱ្យទាក់ទងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់​ ឬអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរ​បាល​ជាតិនៅជិតបំផុត​ ដើម្បីជួយដោះស្រាយជូន ក្នុងករណីប្រជាពលរដ្ឋ​ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម​ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​។

បើតាមលោក ហេង រតនា​ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕

 

 

 រូបភាព៖ CMAC

ព័ត៌មានទាក់ទង

គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT)ចុះទៅពិនិត្យស្ថានភាពព្រំដែននាខេត្តពោធិ៍សាត់ ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ដោយឥតលក្ខខណ្ឌ កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ប្តេជ្ញាយ៉ាងមុតមាំអនុវត្តបទឈប់បាញ និងគោលការណ៍ឯកភាព១៣ចំណុចរបស់(GBC) កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងផ្តល់ផ្លែផ្កាល្អបន្ថែមទៀតដល់បទឈប់បាញ់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម