អត្ថបទ៖ វិចិត្រ
អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាចាត់ទុកកិច្ចព្រមព្រៀង១៣ចំណុចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំGBCថាជាឱកាសដ៏សំខាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចំពោះជនស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។
ថ្លែងក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា កម្ពុជាចាត់ទុកកិច្ចព្រមព្រៀង១៣ចំណុចដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកិច្ចការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថាជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ដើម្បីកាត់បន្ថយភាពតានតឹង និងស្ថារមកវិញនូវការទុកចិត្តគ្នា ហើយនឹងទប់ស្កាត់នូវគ្រោះថ្នាក់ចំពោះប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ បើតាមអ្នកនាំពាក្យ កិច្ចព្រមព្រៀងនេះគឺជាការតាំងចិត្តរួមរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ចំពោះសន្តិភាព និងស្ថេរភាព។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃគោរពយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារទាំង១៣ចំណុចនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានេះ ព្រមទាំងចៀសវាងនូវការបង្កអរិភាពណានីមួយ៕
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា