អត្ថបទ៖ វិចិត្រ
ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃបានរុះរើបន្លាលួសដែលខ្លួនបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៥ និងបានបញ្ឈប់សកម្មភាពគ្រឿងចក្ររបស់ខ្លួន ក្រោយពីភាគីកម្ពុជា និងថៃបានដែលប្រចាំការនៅតំបន់នោះបានជួបពិភាក្សា និងចរចាគ្នារួចមក។
បើតាមក្រសួងការពារជាតិកម្ពុជា តំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជា ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅ ត្រឹមម៉ោង ១២:០០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក៕
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា