សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជានឹងស្នើកាកបាទក្រហមអន្តរជាតិ ចំពោះករណីយោធិនកម្ពុជា១៨រូបដែលថៃចាប់ខ្លួនទាំងបំពាន

04-សីហា-2025 - ម៉ោង 02:19:PM

អត្ថបទ៖ វិចិត្រ

 

រយៈពេល៥ថ្ងៃ ដែលប្រទេសថៃបានបង្កសង្គ្រាមឈ្លានពានមកលើអធិបតេយ្យរបស់ប្រទេសកម្ពុជា និងបានបង្កនូវវិនាសកម្មជាច្រើនទៅដល់កងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ ក្នុងនោះ ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់ផ្លោងប្រភេទធន់ធ្ងន់របស់ថៃ។ ជាមួយគ្នានេះប្រាសាទព្រះវិហារដែលជាមត៌ករបស់កម្ពុជា ក៏ដូចជាមត៌កសម្រាប់មនុស្សជាតិផងដែរនោះ ត្រូវបានថៃទម្លាក់គ្រាប់ និងបាញ់ បណ្តាលឱ្យខូចខាតយ៉ាងដំណំជាច្រើនកន្លែងទៀតផង។

 

ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនម៉ឺននាក់បានរត់ភៀសសឹក គេចចេញពីគ្រាប់កាំភ្លើង ទៅរកទីសុវត្ថិភាព ដោយប្រឈមនឹងភាពអត់ឃ្លាន ជាពិសេសស្ត្រី និងកុមារ ជួបនឹងបញ្ហាសុខភាព និងបាត់បង់ការសិក្សា។

  

កិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវបានធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកម្ពុជា-ថៃ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉េឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយមានការជ្រោមជ្រែងពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងចិនជាអ្នកសង្កេតការណ៍ផងនោះ កិច្ចព្រមព្រៀងបទឈប់បាញ់នេះបានចូលជាធរមាននៅត្រឹមវេលាម៉ោង១២:០០នាទីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលតម្រូវឱ្យឈប់បាញ ឈប់ចល័តព័ទ និងបង្កើនទ័ព។

តែយ៉ាងណាក៏ដោយទាហានថៃបានបំពានយ៉ាងគឃ្លើនលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខាងភាគីទាហានថៃបានចូលមកទឹកដីកម្ពុជា ព្រមទាំងចាប់ខ្លួនយោធាកម្ពុជាចំនួន២២រូប ក្នុងនោះថៃបានបាញ់សម្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់បានរត់រួច។​ ហើយកាលពីថ្ងៃទី១ ខែសីហា ថៃទើបបានប្រគល់យោធិនខ្មែរចំនួន២រូបឱ្យត្រលប់មកវិញ ដោយម្នាក់មានពិការភាព និងម្នាក់ទៀតមានបញ្ហាស្មារតី នៅសល់ចំនួន១៨នាក់ផ្សេងទៀត ថៃមិនទាន់ដោះលែងឱ្យមកកម្ពុជាវិញឡើយ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ។

 

ជុំវិញនៃការមិនព្រមប្រគល់កងយោធិនកម្ពុជា១៨រូបមកវិញពីសំណាក់ប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា កម្ពុជាអាចនឹងជំរុញស្នើទៅកាកបាទក្រហមអន្តរជាតិ ដើម្បីឱ្យមានការដោះលែងយោធិនកម្ពុជាមកវិញ។

 

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៤ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេច បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។

 

ក្នុងនោះសម្តេចតេជោ ក៏បានចោទជាសំណួរទៅកាន់ភាគីថៃថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?

 

ព័ត៌មានទាក់ទង

គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT)ចុះទៅពិនិត្យស្ថានភាពព្រំដែននាខេត្តពោធិ៍សាត់ ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ដោយឥតលក្ខខណ្ឌ កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ប្តេជ្ញាយ៉ាងមុតមាំអនុវត្តបទឈប់បាញ និងគោលការណ៍ឯកភាព១៣ចំណុចរបស់(GBC) កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងផ្តល់ផ្លែផ្កាល្អបន្ថែមទៀតដល់បទឈប់បាញ់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម