សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ

21-វិច្ឆិកា-2024 - ម៉ោង 09:10:AM

អត្ថបទ៖ កែវ រតនៈ

យោងតាមាបណ្ដាញសង្គមតេលេក្រាមផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាស​ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែង​​ការគួរសម​ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹង​​កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហា​​បវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀត​​ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ប្រចាំកម្ពុជា ព្រម​​សហការី​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម ​នាពេលនេះ។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានខិតខំយកចិត្តទុក​​ដាក់​​យ៉ាងសកម្មក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការ ចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងការទូត​រវាងប្រទេស​​​កម្ពុជា និងហ្វីលីពីន។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពាណិជ្ជ​កម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ហ្វីលីពីន។

លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី បាន កោតសរសើរ និងវាយតម្លៃខ្ពស់​​ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និង​​ដោយឡែក សមិទ្ធផលការងារក្នុងវិស័យមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នារយៈពេលជាងមួយឆ្នាំមកនេះ។ លោកជំទាវ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ក៏បានកោតសរសើរ ដែលក្រសួងមហា​​ផ្ទៃ តែងតែឆ្លើយតបនូវរាល់សំណើ​របស់ស្ថានទូតហ្វីលីពីនផងដែរ៕

 

រូបភាព៖ ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម