សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍

28-សីហា-2025 - ម៉ោង 10:59:AM

 

អត្ថបទ៖ សំនៀង

 

នៅក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង ២.៣៧៨ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិឫស្សី១គុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃ ២៧ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានលើកឡើងពីការរីកចម្រើន និងសមិទ្ធិផលនានាដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួបរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទ្វេឡើង។

 

ឯកឧត្តមបានថ្លែងថា ប្រទេសកម្ពុជាធ្លាប់បែកបាក់ផ្ទៃក្នុង និងមានសង្រ្គាមរាប់សតវត្សរ៍មកហើយ។ ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ ជូនប្រជាជន និងប្រទេសជាតិ ចាប់ពីឆ្នាំ១៩៩៨ មក។ រយៈពេល២៧ឆ្នាំ ដែលកម្ពុជាមានសន្តិភាព មានស្ថេរភាពនយោបាយ បានធ្វើឱ្យប្រទេសជាតិចាកផុតពីភាពក្រីក្រ រហូតមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ចាប់តាំងពីទីក្រុងដល់ជនបទ ដូច្នេះដើម្បីថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង និងមានអ្វីៗដូចសព្វថ្ងៃ គប្បីប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ត្រូវចេះស្រលាញ់ និងរូបរួមសាមគ្គីគ្នា និងបន្តជឿជាក់លើរាជរដ្ឋាភិបាលរបស់យើង។

 

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ដោយសារប្រទេសមានសុខសន្តិភាពបានធ្វើឱ្យបណ្ដាក្រុមហ៊ុនធំៗ អ្នកវិនិយោគក្នុង និងក្រៅប្រទេស បានមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសសម្រាប់ខេត្តតាកែវក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះមានរោងចក្រចំនួន៥៣ បន្ថែមទៀតបាននឹងកំពុងមក វិនិយោគនៅខេត្តតាកែវ ដែលកំពុងត្រូវការកម្មកររាប់ម៉ឺននាក់ឱ្យចូលបម្រើការ បន្ដិចទៀតនេះក្នុងខេត្តតាកែវយើងក៏នឹងមានព្រែកជីកដ៏ធំសម្រាប់ធ្វើការដឹកទំនិញឆ្លងកាត់ពីទន្លេ មកកាន់សមុទ្រ និងព្រលានយន្តហោះដ៏ធំលំដាប់ទី៩លើពិភពលោក និងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាសំដៅធ្វើយ៉ាងណាសម្រេចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់៕

ព័ត៌មានទាក់ទង

បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ខ្នងក្រពើលិច ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈានដល់ផ្លូវប្រសព្វ ​រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងស្តីពីការចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម