
ដោយ៖ កែវ រតនៈ
ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវអ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្យ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានស្ដង់ប្រមាណ៤០០ ត្រូវបានគ្រោងនឹងដាក់បង្ហាញនូវផលិតផលកសិកម្ម និងកសិផលនានាដោយផ្ដោតលើផលិតផលកសិកម្មចំនួន ៩មុខ រួមមានស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ ត្រី ម្រេច និងផលិតផលឈើប្រើប្រាស់ប្រកបដោយចីរភាព។ ហើយគិតត្រឹមថ្ងៃទី២៨ខែតុលានេះ មានស្ដង់ចំនួន៣៥០ ត្រូវបានកក់ទុកដោយម្ចាស់អាជីវកម្ម។
លោកជំទាវបន្តថា CAFE25 មិនគ្រាន់តែជាពិព័រណ៍ធម្មតានោះទេ តែជាឱកាសសម្រាប់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ជួបជជែកគ្នាពីបញ្ហាប្រឈម និងរកដំណោះស្រាយរួមជាមួយគ្នា ដែលអាចនឹងឈានដល់ការចុះកិច្ចសន្យាពាណិជ្ជកម្មជាមួយគ្នាថែមទៀត។
បើតាមលោកជំទាវ អ៊ឹម រចនា, រយៈពេល២ថ្ងៃដំបូង មានការរៀបចំវេទិកាជជែកលើប្រធានបទជាច្រើនក្នុងវិស័យកសិកម្ម ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗនៃក្រសួងពាក់ព័ន្ធ។ ក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ក៏មានកម្មវិធីទស្សនកិច្ចរបស់កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ផងដែរ៕



ស្ដង់ប្រមាណ៤០០នឹងបង្ហាញពីផលិតផលកសិកម្ម ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥
ខេត្តសៀមរាប រៀបចំពិព័រណ៍ការងារ នាចុងសប្ដាហ៍នេះ ដើម្បីបង្កើតឱកាសបានការងារធ្វើភ្លាមៗ
CCFC រៀបចំយុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង”
រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឱ្យមានការគំាទ្រការកែច្នៃ ផលិតផលវិស័យជលផល ឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ
រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ
ពិព័រណ៍ការងារ ៣កន្លែងផ្សេងគ្នានឹងត្រូវធ្វើខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ
អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
17-តុលា-2025 - ម៉ោង 09:28:AM
16-តុលា-2025 - ម៉ោង 02:33:PM
14-តុលា-2025 - ម៉ោង 03:37:PM
13-តុលា-2025 - ម៉ោង 03:03:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា