
អត្ថបទ៖ សំនៀង
នាឱកាសប្រគល់ប័ណ្ណសម្គាល់អចលនវត្ថុចំនួនជាង១ពាន់ប័ណ្ណនៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញសូរិយោដី ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ លើការប្រកបអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។
ឯកឧត្តមបន្តថា ការផ្ដល់ប្លង់កម្មសិទ្ធិនេះ ក៏ជួយកាត់បន្ថយជម្លោះរឿងដីធ្លីបានមួយកម្រិតផងដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថាការធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងចៀសវាងនូវការរំលោភបំពានលើដីធ្លីរបស់ខ្លួន។ ពាក់ព័ន្ធការដាក់បញ្ចាំប័ណ្ណកម្មសិទ្ធដើម្បីយកប្រាក់ទៅបង្កើនមុខរបប ឯកឧត្តម អភិបាលខេត្តតាកែវ បានស្នើឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហានៅពេលសងត្រលប់ទៅវិញ។
បើយោងតាម លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តតាកែវ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៤០៣ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន៣១៨គ្រួសារនៅក្នុងភូមិស្លា ឃុំតាអូរ ស្រុកគីរីវង់។ ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ជាឯកសារតំណាងឱ្យទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខ ៕




រូបភាព៖ មន្ទីរព័ត៌មានខេត្តតាកែវ
បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ខ្នងក្រពើលិច ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈានដល់ផ្លូវប្រសព្វ
រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង
រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស
ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី
ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងស្តីពីការចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង
29-តុលា-2025 - ម៉ោង 01:26:PM
03-តុលា-2025 - ម៉ោង 01:03:PM
02-តុលា-2025 - ម៉ោង 04:28:PM
01-តុលា-2025 - ម៉ោង 11:44:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា