អត្ថបទ៖ សំនៀង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៩ភូមិ មានភូមិអន្លង់សា ភូមិកំព្រាម ភូមិបត់ត្រង់ ភូមិតាអំ ឃុំប្រាសាទ ភូមិទ្រលោកជើង ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិកំបោរ ឃុំភ្នំលៀប និងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការបិទផ្សាយជាសាធារណៈនេះ ធ្វើឡើងក្រោយបញ្ចប់ការចុះវាស់វែងរួចរាល់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិគ្រប់ភូមិនៃឃុំប្រាសាទ ឃុំភ្នំលៀប ឃុំព្រះនេត្រព្រះ និងប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លីនៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំពោះទីតាំងដែលត្រូវធ្វើការបិទផ្សាយគឺស្ថិតនៅវត្តទន្លាប់រង្សី។
គួរបញ្ជាក់ថា កន្លងមកការប្រកាសអំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ គឺក្រសួងរៀបចំដែនដី និងនគរបនីយកម្ម សំណង់ បានធ្វើការផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹងជាផ្លូវការនៅលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងត្រៀមខ្លួនជាមុនក្នុងការចូលរួម៕
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM