សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ

25-មេសា-2025 - ម៉ោង 12:15:PM

អត្ថបទ៖ វិចិត្រ

រហូតមកទល់ពេលនេះ ខេត្តចំនួន៩បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារជាផ្លូវការរួចរាល់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររៀបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។  

សេចក្តីប្រកាសព័ត៌មានព័ត៌ខាងលើឱ្យដឹងថា ខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីទាំង៩នោះរួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ តាកែវ មណ្ឌលគិរី កែប ព្រះសីហនុ និងខេត្តកណ្តាល ចំណែកខេត្តដែលបានធ្វើពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ជាផ្លូវការនោះរួមមានខេត្តកំពង់ចាម ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ។

សេចក្តីប្រកាសព័ត៌មានឱ្យដឹងបន្ថែមថា រាជធានី-ខេត្តចំនួន ១៦ ផ្សេងទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជី និងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់។

សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ផងដែរថា ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលកន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីជាក្រោយបាន ហើយម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុងមានវិវាទ អាចធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរតាមនីតិវិធី៕

 

ព័ត៌មានទាក់ទង

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងស្រុកបន្ទាយមាស តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ រដ្ឋបាលខេត្តតាកែវ ចេញសេចក្ដីជូនដំណឹងពីរការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិចំនួន២ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាពគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីការពារបឹងទន្លេសាប រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងអំពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ  
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម