សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ

24-មេសា-2025 - ម៉ោង 12:05:PM

អត្ថបទ៖ សំនៀង

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ នៅបរិវេណវត្តសិរីជ័យមានលក្ខណ៍ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាភិបាលស្រុក អភិបាល/អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋប្រមាណ​ ៨៥០នាក់។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ការរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលដ្ឋចំនួន ៦ ០៣៧ ប័ណ្ណ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ភូមិស្នោរតូច និងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ក្រោមអធិបតីភាព​ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

គួរបញ្ជាក់​ថា តាមទិន្នន័យរបស់ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួង​វាស់វែង​ដីធ្លីបានចំនួន ១២ ២១១ ២៥៩ក្បាលដី ក្នុងនោះចេញបណ្ណ​បាន​ចំនួន ៨ ០៣១ ២១៧បណ្ណ។ ដោយឡែក​ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែល​មានរយៈពេល​ជាង​១ឆ្នាំកន្លះកន្លងទៅនេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ វាស់វែង​បាន​ចំនួន ៣ ៦៧៥ ៦៥៦ ក្បាលដី ចេញបណ្ណ​បានចំនួន ១ ១២៩ ២៨៤​បណ្ណ​ និង​ចែកបណ្ណ​បានចំនួន ៨៤០ ៨៣៣​បណ្ណ ដោយ​ប្រើប្រាស់​កម្លាំង​ពីមន្ទីរ​ ខេត្ត​សរុប​ចំនួន ជាង​៤០០០នាក់៕

 


ព័ត៌មានទាក់ទង

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងស្រុកបន្ទាយមាស តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ រដ្ឋបាលខេត្តតាកែវ ចេញសេចក្ដីជូនដំណឹងពីរការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិចំនួន២ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាពគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីការពារបឹងទន្លេសាប រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងអំពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ  
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម