សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ

29-មេសា-2025 - ម៉ោង 01:58:PM

 

អត្ថបទ៖ សំនៀង

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ មេសា ២០២៥ បានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន ២២ភូមិ ស្ថិតក្នុងឃុំភ្នំបាត ឃុំវិហារលួង ឃុំផ្សារដែក ឃុំឈ្វាំង ឃុំកោះចិន ឃុំពញាឮ និងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​វាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)។​​ ឯកឧត្តមបានបញ្ជាក់បន្ថែមថាការបិទផ្សាយនូវឯកសារនៃការ​វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា អាជ្ញាធរស្រុកពញាឮ បានបិទផ្សាយឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធបានចំនួន ២២លើក រួចមកដល់ពេលនេះ ហើយការបិទផ្សាយនាពេលនេះមានចំនួន ២២ភូមិ ស្ថិតក្នុងភូមិភ្នំបាត ភូមិវាលថ្មី ភូមិធម្មស្រះ ភូមិឆ្កែលុង ភូមិកំចាត់ព្រាយ ឃុំភ្នំបាតុ, ភូមិអំពិលផ្អែម ភូមិពោធិ៍កំបោរ ភូមិទេពប្រណម្យ ភូមិសាលាកាត់សក់ ភូមិចេតិយទ្រេត ភូមិអំពិលដាំទឹក ភូមិប្រក់ក្ដារ ឃុំវិហារលួង ភូមិភ្នំ ឃុំ ផ្សារដែក, ភូមិតាគោក ភូមិស្រែអំពិល ឃុំឈ្វាំង, ភូមិព្រែកជីក ភូមិកោះចិន ភូមិជ្រោយសំបូរ ឃុំកោះចិន, ភូមិទួលអំពិល ភូមិពញាឮ ភូមិព្រែកល្វា ឃុំពញាឮ, ភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ សរុបចំនួន ១១,៣០៤ក្បាលដី។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររៀបនីយកម្ម និងសំណង់ ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ខេត្តចំនួន៩បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤ បានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារជាផ្លូវការរួចរាល់។ ខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីទាំង៩នោះរួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ តាកែវ មណ្ឌលគិរី កែប ព្រះសីហនុ និងកណ្តាល ចំណែកខេត្តដែលបានធ្វើពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ជាផ្លូវការនោះរួមមានខេត្តកំពង់ចាម ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ៕

 

 

ព័ត៌មានទាក់ទង

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងស្រុកបន្ទាយមាស តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ រដ្ឋបាលខេត្តតាកែវ ចេញសេចក្ដីជូនដំណឹងពីរការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិចំនួន២ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាពគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីការពារបឹងទន្លេសាប រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងអំពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ  
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម